សមត្ថកិច្ច​ចាប់ខ្លួន​ឪពុក​ដែល​បោក​កូន​នឹង​សសរផ្ទះ​ស្លាប់​បាន​ហើយ​

594
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ ឪពុក​ចិត្ត​តិរច្ឆាន​ដែល​ហ៊ាន​លើកដៃ​ចាប់​កូនប្រុស​តូច​ ដែលមាន អាយុ​ត្រឹមតែ​១៤​ខែ​របស់ខ្លួន ​បោក​នឹង​សសរផ្ទះ​ស្លាប់​នោះ​ដោយសារ​ខឹង​នឹង​ប្រពន្ធ​របស់ខ្លួន ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ចំណុច​ភូមិ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​
សមត្ថកិច្ច​បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺមាន​ឈ្មោះ ផ្លា​យ វិ​ភ័ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចោទ​ពីបទ​ឃាតកម្ម ដើម្បី​កសាង​សុំ​ណុំ​រឿង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ លំនៅ​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យ​ឈ្មោះ ផ្លា​យ វិ​ភ័ត បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​រឿង​ទិញ​បន្លែ​មិនល្អ​យកមក​ធ្វើ​ម្ហូប ។​ក្រោយពី​ឈ្លោះ​គ្នា​បាន​មួយសន្ទុះ​មក ពេល​ប្រពន្ធ​ដើរ​ទៅយក​ទឹក ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​លើក​កូនប្រុស រួច​យកទៅ​បោក​នឹង​សសរ​ផ្ទះបាយ​បណ្តាលអោយ​កូន​សន្លប់​មិនដឹង​ខ្លួន ហើយ​បាន​យក​កាំបិតរ​កកាប់​កូន​ទៀត តែ​បាន​ប្រពន្ធ​ឃើញ​ក៏បាន​ស្រែ​ឆោឡោឡើង ធ្វើអោយ​ជនសង្ស័យ​រត់គេចខ្លួន​បាត់​។​

ពេលនេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ដោយ​ចោទ​ពីបទ​ឃាតកម្ម ហើយ​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់​កាត​តាម​នីតិវិធី​ច្បាប់​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម