​ក្រុមហ៊ុន​២​ចាប់ដៃគ្នា​ផ្គត់ផ្គង់​សេវា​ទូរទស្សន៍​តាម​អ៊ី​ន​ធើ​ណិ​ត​

1003
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរបាន​សហការគ្នា​ផ្គត់ផ្គង់​សេវា​ទូរទស្សន៍​តាម​អ៊ី​ន​ធើ​ណិ​ត ដើម្បី​បំពេញ​សេចក្តីត្រូវការ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ងាយស្រួល​និង​ស​ប្បូរ បែប​។​

ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ភាពចាំបាច់​របស់​អតិថិជន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ទៅលើ​កម្មវិធី​កម្សាន្ត​នានា​នេះ​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ ២០១៩​នេះ ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGERCAPITALDEVELOPMENTCO.,LTD​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​លើ​ការផ្គត់ផ្គង់​សេវា​INTERNETTELEVISION​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​នេះ​។​

​អតិថិជន​អ៊ី​ន​ធើ​ណិ​តរបស់​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ដូចជាៈ​ប្រើប្រាស់​សេវា​អ៊ិន​ធើ​ណិ​ត​និង​ទូរទស្សន៍​តាម​ខ្សែកាប​អុ​ប​ទិ​ក​តែមួយ​-​បណ្តាញ​ខ្សែ​តែមួយ​ពី​អ្នកផ្គត់ផ្គង់​សេវា​អ៊ី​ន​ធើ​ណិ​ត​,​មើល​ទូរទស្សន៍​ដែលមាន​គុណភាព​ខ្ពស់​ជាមួយនឹង​ប៉ុ​ស្ត​ផ្សេងៗ​ជាច្រើន​,​សន្សំសំចៃ​ថវិកា​,​មិនចាំបាច់​ចងចាំ​លេខ​ទូរស័ព្ទ​ជំនួយ​បន្ថែម​Hotline​ជំនួយ​មានតែ​១​ប៉ុណ្ណោះ​និង​ទូទាត់​ប្រាក់​ជាមួយ​អ្នកទទួល​ប្រាក់​តែ​១​។

អតិថិជន​នឹង​ទទួលបាន​នូវ​ការ​ទស្សនា​ប៉ុស្តិ៍​ទូរ​ស្សន៍​ច្រើ​ង​ជាង ១៥០ ប៉ុស្តិ៍​, ខ្សែភាពយន្ត​ថ្មីៗ ល្បីៗ​រាប់ពាន់​រឿង​ទទួលបាន​ការផ្តល់ជូន​APP​សំរាប់​ទស្សនា​ទូរទស្សន៍​និង​កម្មវិធី​កំសាន្ត​នៅលើ​ទូរស័ព្ទដៃ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។​នៅក្នុង​ឱកាស​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​សេវា​INTERNETTELEVISION អតិថិជន​ចំនួន ៣.០០០ នាក់​ដំបូង ចុះឈ្មោះ​ប្រើប្រាស់​សេវា​INTERNETTELEVISION នឹង​ទទួលបាន​កម្មវិធី​ពិសេស​ដែល​មិន​ធ្លាប់មាន​ពីមុនមក ចុះឈ្មោះ​ថ្ងៃនេះ បង់​មុន ៥​ខែ ថែម​ជូន ៧​ខែ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ថែម​ជូន​ការ​តម្លើង​ជូន​មួយ​កំ​ផ្លេ​រ​ដោយ​ឥតគិតថ្លៃ ។

METFONE​គឺជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​លេខ​១​នៅ​កម្ពុជា​ដែល​បានផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ទូទាំងប្រទេស​រួមមាន​: ទូរស័ព្ទ​ចល័ត​, ទូរស័ព្ទ​អចល័ត​ឥត​ខ្សែ​, ទូរស័ព្ទ​អចល័ត​មាន​ខ្សែ​, ePayment (eMoney) ហើយក៏​កំពុង​នាំមុខ​នៃ​សេវាកម្ម អ៊ិន​ធឺ​ណិ​ត ខ្សែ​កា​ប្លិ៍ អុ​ប​ទិ​ក FTTH, LeaseLine ។ METFONE មាន​មោទនភាព​ក្នុង​ការបម្រើ​សេវាកម្ម​ទៅដល់​អតិថិជន​ជាង ៨​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។

ចាប់តាំងពី​ឆ្នាំ​២០០៩​ក្រុមហ៊ុន​METFONE​បាន​វិនិយោគទុន​ទឹកប្រាក់​ចំនួន​រាប់រយ​លាន​ដុល្លារ​ដើម្បី​បង្កើត​បណ្តាញ​ប្រតិបត្តិ​ករ​លំដាប់​ពិភពលោក​មួយ​ដែល​អាច​ជឿទុកចិត្ត​បាន​ដែលមាន​ស្ថានីយ៍​ផ្សាយ​សេវា​ចំនួន ១០.០០០ អង់​តែ​ន បណ្តាញ​ខ្សែកាប​អុ​ប​ទិ​កជាង ២៣.០០០ គីឡូម៉ែត្រ ទៅដល់ ១០០​ភាគរយ​នៃ​គ្រប់​តំបន់​ភូមិ ឃុំ ស្រុក និង​ខេត្ត​ក្រុង​។​

ប្រព័ន្ធ​បណ្តាញ​សេវា​គ្របដណ្តប់​រហូតដល់ ៩៩​ភាគរយ​នៃ​ចំនួន​ប្រជាជន​។​មិត្ត​ហ្វូ​ន​គឺជា​ក្រុមហ៊ុន​ដែលមាន​សេវា​គ្របដណ្តប់​ធំ​ទូលាយ​បំផុត​និង​ជា​បណ្តាញ​ដែល​មានគុណ​ភាពល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​លើ​ការផ្គត់ផ្គង់​សេវា INTERNET TELEVISION (​រូបៈ​សុផល​)


ទីតាំងផ្សាយពាណិជ្ជកម្ម