ក្រសួង​អប់រំ​បង្ហាញ​វិញ្ញាសា​មុខវិជ្ជា​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩

1174
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានបង្ហាញ​នូវ​វិញ្ញាសា​នៃ​មុខវិជ្ជា​ជម្រើស​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

ក្នុង​សេចក្តីប្រកាស​ចេញផ្សាយ​កាលពី​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​ដែល​ត្រូវបាន​ក្រសួង​អប់រំ​បញ្ជាក់ប្រាប់​ដល់​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត បានកំណត់ សម្រាប់ ថ្នាក់​វិទ្យាសាស្ត្រ វិ​ញ្ញ្ញា​ប្រឡង​មុនគេ​គឺ មុខវិជ្ជា​ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់ វិទ្យាសាស្ត្រ សង្គម មុខវិជ្ជា​ផែនដី​និង បរិស្ថាន វិទ្យា​។

គួរ​បញ្ជាក់ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨​កន្លងមក​មាន​បេក្ខជន​ប្រឡង​ជាប់ ទូទាំងប្រទេស​មាន​ចំនួន​ប្រមាណ​ជាង ៦៦​ភាគរយ ក្នុងចំណោម​សរុប ១១៧.០៦១​នាក់ និង មាន​មណ្ឌល​ប្រឡង​១៩៥​។​សម្រាប់​លទ្ធ​លទ្ធផល សិស្ស​ដែលជា​ប់​និទ្ទេស A មាន​ចំនួន​២៩០​នាក់ និទ្ទេស B មាន​១៥៣២​នាក់ និទ្ទេស C មាន​៤៦៣១​នាក់ និទ្ទេស D មាន​១៣៩៩៩​នាក់ និង និទ្ទេស E មាន​៥៤៦០៧​នាក់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ