រ៉ូ​ណា​ល់​ដូ​បង្ក​ការភ្ញាក់ផ្អើល​នៅ​សិង្ហ​បុរី ខណៈ​រូបគេ​បង្ហាញខ្លួន​នៅ​មណ្ឌលកីឡា Our Tampines Hub

609
ចែករម្លែក

​អ្នកគាំទ្រ​ជាង ៥០០ នាក់​បាន​ជួបជុំគ្នា​នៅឯ​មជ្ឈមណ្ឌល​កីឡា Our Tampines Hub (OTH) កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៣​កក្កដា ដើម្បី​មើល​តារាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​។​

​អ្នកគាំទ្រ​ប្រហែល ៣០០ នាក់​ក្នុងចំណោម​នោះបាន​ឈរ​នៅ​ច្រកចូល​នៃ​តំបន់​មួយ​ឈ្មោះថា Arena @ OTH និង​នៅ​ជាន់​ទី​២ និង​ទី​៣​នៃ​កីឡដ្ឋាន ប៉ុន្តែ​មានតែ​អ្នកគាំទ្រ ២០០ នាក់​ប៉ុណ្ណោះ​នៅឯ South Arrival Plaza អាច​មើលឃើញ​ខ្សែប្រយុទ្ធ Juventus រូបនេះ ដែល​បាន​គ្រវី​ដៃ​ទៅកាន់​ពួកគេ​និង​ហុច​មេដៃ​ឡើងលើ ខណៈ​រូបគេ​ចាកចេញ​តាម​រថយន្ត​មួយ​ដែលមាន​អ្នកបើកបរ​រង់ចាំ​ស្រាប់​។​

​កំពូល​តារាបាល់ទាត់​វ័យ ៣៤ ឆ្នាំ​រូបនេះ ដែល​បាន​មកដល់​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ ត្រូវគេ​រំពឹងថា​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​សាលា​យ៉ាងហោចណាស់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​កាសែត New Paper បានដឹងថា រ៉ូ​ណា​ល់​ដូ​បាន​មាន​វត្ត​មាននៅ OTH ជាង​ពីរ​ម៉ោង​កាលពី​ថ្ងៃ​ពុធ សម្រាប់​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​បិទទ្វារ​មួយ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​កំពុង​ស្ថិតនៅ​សិង្ហ​បុរី បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ