​ឪពុក​កាប់​ដើមត្នោត​១​ដើម​រលំ​សង្កត់​លើ​កូន​ជា​សិស្សសាលា​ម្នាក់​ស្លា

604
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​៖​សិស្ស​ថ្នាក់​ទី​១០​ម្នាក់​នៃ​វិទ្យាល័យ​សម្តេចឪ​ក្រុង​សៀមរាប​ខេត្តសៀមរាប បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ឪពុក​កាប់​ដើមត្នោត​រស់​មួយ​ដើម​ហើយ​ដើមត្នោត​នោះបាន​រលំ​ទៅ​ប៉ះ​ដើមត្នោត​មួយទៀត​ដែល​ងាប់​ដោយសារ​រន្ទះបាញ់​ក៏​ដួល​សង្កត់​លើ​កូន​ស្លាប់​តែម្តង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​៣០​ខែមិថុនា​ឆ្នាំ​២០១៩​មកម្ល៉េះ​។​ប៉ុន្តែ​ព័ត៌មាន​ទើបតែ​បែកធ្លាយ​ភ្ញាក់ផ្អើល​ជា​បន្តបន្ទាប់​មកដល់​ថ្ងៃនេះ​ដែល​ករណីនេះ​កើតឡើង​ស្ថិតនៅ​ភូមិ​ខ្វៀន​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ណាប់ សុ​ណែ​ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១០H​នៃ​វិទ្យាល័យ​សម្តេចឪ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

បច្ចុប្បន្ននេះ​សាកសព​ក្មេងរងគ្រោះ​កំពុង​តម្កល់​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​នៅ​ភូមិ​សង្កាត់​ខាងលើ​នៅឡើយ​ទេ​។​នៅ​ថ្ងៃកើតហេតុ​នោះ​ឪពុក​របស់​ជនរងគ្រោះ​បាន​នាំ​កូនប្រុស​ខាងលើ​ទៅ​កាប់​ដើមត្នោត​រស់​មួយ​ដើម​។​ដើមត្នោត​រស់​ក៏បាន​រលំ​ទៅ​ប៉ះ​លើ​ដើមត្នោត​ងាប់​មួយ​ដើម​ដែល​ងាប់​ដោយសារ​រន្ទះបាញ់​។​បន្ទាប់មក​ដើមត្នោត​ដែល​ងាប់​ដោយសារ​រន្ទះបាញ់​នោះ​ក៏បាន​ដួល​សង្កត់​ទៅលើ​កូន​បណ្តាលឱ្យ​ស្លាប់​តែម្តង​។​

នៅពេល​កើតហេតុ​ភ្លាមៗ​ឪពុកម្តាយ​ជនរងគ្រោះ​បាន​សង្ស័យថា​កូន​មិនទាន់​ស្លាប់​ក៏​បញ្ជូន​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ដើម្បី​សង្គ្រោះ​។​ប៉ុន្តែ​ជា​អកុសល​ក្មេងរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​នេះ​គឺជា​ការធ្វេសប្រហែស​មួយ​ដែល​មិន​គួរឱ្យ​កើតឡើង​ឡើយ​៕S/

​រូបភាព​៖​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​សម្តេចឪ​ស្លាប់​ដោយសារ​ឪពុក​កាប់​ដើមត្នោត​រស់​មួយ​ដើម ហើយ​រលំ​ទៅ​ប៉ះ​ដើមត្នោត​ងាប់​ដោយ​រន្ទះបាញ់ ហើយ​សង្កត់​ស្លាប់​៕​បាយ័ន