សម្តេច​ហ៊ុនសែន​៖​វា​ចម្លែក​ណាស់​នៅពេលដែល​យើង​អនុវត្ត​ច្បាប់​គេ​ថា​យើង​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​

626
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា​វា​ជា​រៀង​ចម្លែក​ណាស់ នៅពេលដែល​ប្រទេស​មួយចំនួន​ស្នើ​ឲ្យ​កម្ពុជា​ពង្រឹង​លទ្ធិ ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង និតិរដ្ឋ ក៏ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​កម្ពុជា​អនុវត្ត​ច្បាប់​ពួកគេ​បែរជា​ចោទថា​បាន​រឹតត្បិត​សេរីភាព​ក្នុងការបញ្ចេញមតិ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ថ្លែង​បែបនេះ​ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៤១ នៅ​ទីស្នាក់ការ​ធំ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សនា​ព្រឹក​ថ្ងៃទី ៤ខែកក្កដា​នេះ ។​

នៅ​ចំពោះមុខ​ក្រុមមន្ត្រី​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​ថា​៖«​វា​ជា​រឿង​ចម្លែក​ណាស់​ដែល​កម្ពុជា​ត្រូវបាន​ស្នើ​ឲ្យ​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​ពួកគេ​ចោទប្រកាន់​យើង​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ »​។

​សម្តេច​តេ​ជោ​បាន​បន្តថា​៖«​អាក្រក់​ជាងនេះទៀត​ប្រទេស​និង​ស្ថាប័ន​មួយចំនួន​បាន​យក​សិទ្ធិមនុស្ស​ធ្វើជា​ចំណាត់​ខ្មាំង​ទាក់ទង​នឹង​ការ​ផ្តល់ជំនួយ​ឬ​ការអនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​» ។


​សម្តេច​តេ​ជោ​បាន​បន្តថា​យើង​មានការ​សោកស្ដាយ​ជា​ពន់ពេក​ក្នុងការ​រំលេច​នូវ​តថ ភាព​ដែលថា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​បានក្លាយ​ទៅជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន​ឬក៏​អាចនិយាយបាន​ថា​ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ​គឺជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក​លើ​អធិបតេយ្យភាព​និង​ឯករាជភាព​របស់​ប្រទេស​ទន់ខ្សោយ ។​

​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ក្នុង​ភាពជា​ដៃគូ​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​យន្តការ​សិទ្ធមនុស្ស​របស់​អង្គការ សហប្រជាជាតិ ។​

​សម្តេច​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​សង្កត់ធ្ងន់ថា​កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ក្នុង​ភាពជា​ដៃគូ​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​យន្តការ​សិទ្ធិមនុ ស្ស​របស់​អង្គការសហប្រជាជាតិ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជំរុញ​លើកកម្ពស់​និង​ការ ពារ​សិទ្ធិមនុស្ស​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត​។ក៏ប៉ុន្តែ​យើង​ក៏​ចង់​គូសបញ្ជាក់​ដែល ថា​ការគោរព​ចំពោះ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដីការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ច ការ​ផ្ទៃក្នុង​របស់​ប្រទេស​នានា​ភាពមិនលម្អៀង​និង​មិន​រើសអើង​គប្បី​ត្រូវ​បានកំណត់​ជា គោលការណ៍​ណែនាំ​ដែល​ទាំងអស់គ្នា​មិន​ថា​ប្រទេស​ធំ​ឬ​តូច​ត្រូវ​គោរព​ប្រតិបត្តិ​នៅក្នុង​ការខិតខំ​លើកកម្ពស់​សិទ្ធិមនុស្ស​ដោ​យ​គិតគូ​ពី​បរិការណ៍​នយោបាយ​ប្រវត្តិសាស្ត្រ​និង​សង្គម​របស់​ប្រទេស​នីមួយៗ។បញ្ហា​សិទ្ធិមនុស្ស​គួរតែ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​បរិការណ៍​ពិភព លោក​ដោយ​ឈរលើ​អភិក្រម​ស្ថាបនា​ប្រើប្រាស់​ស្តង់ដារ​តែមួយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា មិន​ពាក់ព័ន្ធ​និង​របៀបវារៈ​នយោបាយ​និង​ផ្អែកលើ​កិច្ចសន្ទនា​»​។

​ក្នុង​ស្មារតី​នេះ​សម្តេច​សូម​ស្នើ​ឲ្យ​ភាគី​ទាំងអស់​ពិនិត្យមើល​បញ្ហា​ទាំងឡាយ​ជា​ប្រព័ន្ធ​ពោលគឺ​មើល​ព្រៃ​ទាំងមូល​ហើយ​សូមកុំ​មើល​តែ​ឈើ​មួយ​ដើមៗ ដោយ​ភ្ជាប់​ជាមួយ​នូវ​របៀបវារៈ​នយោបាយ​របស់ខ្លួន ៕BR​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ