​ប្រធាន​សមាគម​អតីតយុទ្ធជន​នាំយក​ថវិកា​បេឡា​មរណៈ​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​

661
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករ​ព្រះវិហារ​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​អមដំណើរ​ដោយ​ក្រុមការងារ​និង​អាជ្ញាធរ​ដែនដី​។​

កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​បាន​ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​៤.០០០.០០០​រៀល​និង​ថវិកា​របស់​សអក​ស្រុក​ចំនួន​៦៦០.០០០​រៀល​ជូន​ដល់​គ្រួសារ​សព​អតីតយុទ្ធជន ឈ្មោះ ឡុង ហឿន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជា​ជនពិការ ទទួលមរណៈភាព​កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែ​ធ្នង់ ឃុំរ​ម្មណី​យ ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​បាន​បន្តដំណើរ​ចុះ​ចែក​ខោអាវ ជូន​ដល់​ប្រជា​ការពារ ចំនួន ១៣​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ខោអាវ​១​កំ​ប្លេ​រ​និង​ថវិកា​២​ម៉ឺន​រៀល​។​ក្នុងនោះដែរ​លោក​ក៏បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ជំទប់​ទី​១​ឃុំ ថវិកា​ចំនួន ៤​ម៉ឺន​រៀល​និង​សមាជិក​ឃុំ​ចំនួន​៤​នាក់​ម្នាក់ៗ​ទទួលបាន​២​ម៉ឺន​រៀល ផងដែរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ