​ខឹង​គោ​ចូល​ស៊ី​សំណាប​ដេញចាប់​យកទៅ​ទុក​រង់ចាំ​ទារលុយ​ម្ចាស់

588
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ផ្អើល​អាជ្ញាធរ​សមត្ថកិច្ច​បន្ទា​ប់​ពី​បុរស​ម្នាក់​ជា​កសិករ​ម្នាក់​ខឹង​ហ្វូងគោ​ចូល​ស៊ី​លុកលុយ​ក្នុង​វាល​សំណាប​របស់គាត់​ដេញចាប់បាន​មួយ​ក្បាល​ដឹកយក​ទៅ​ចងទុក​ដោយ​មិនបាន​យកទៅ​ប្តឹង​មេភូមិ​ឬ​សមត្ថកិច្ច​នោះទេ​។​

លុះ​លេចមុខ​ម្ចាស់​មករក​គោ​បែ​ជា​ទាម​ទារលុយ​១៥០​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​គោ​ទៅវិញ​ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​។​រហូតដល់​អាជ្ញាធរ​សមត្ថកិច្ច​ចុះទៅ​អប់រំ​ពន្យល់​ណែនាំ​ទាំង​២​ភាគី​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ ភាគី​ខាង​ម្ចាស់​សំណាប បាន​លើកឡើងថា ហ្វូងគោ ទាំង​ហ្វូងៗ ចូលលុកលុយ​ក្នុង​ទី​សំណាប​គាត់​ដែល​កំពុង​បង្កបង្កើនផល​ដេញ​រាល់ថ្ងៃ​ទើប​នៅ​ព្រឹក​ថ្ងៃនេះ​ទ្រាំលែងបាន ដេញចាប់បាន​មួយ​ក្បាល ចងទុក​ដើម្បី​រក​ម្ចាស់​មក​ដោះស្រាយ ទាមទារ​សំណង ខូចខាត​ដំណាំ ។
​ទោះជា​ការលើកឡើង រវាង​ភាគី​ម្ចាស់​សំណាប និង​ម្ចាស់​គោ យ៉ាងណាក្តី អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ចុះទៅ​សម្របសម្រួល និង​ធ្វើ​ការអប់រំ​ណែនាំ​ភាគី​សងខាង ម្ចាស់​សំណាប កាលបើ មាន​សត្វពាហនៈ គោ ក្របី ទៅ​ស៊ី​បំផ្លិចបំផ្លាញ ផលដំណាំ​បែបនេះ គួរតែ​ចាប់បាន រួច​ប្តឹងទៅ មេភូមិ អាជ្ញាធរ មិនត្រូវ​ចាប់​គោ ជំរិត​ទា​លុយ​ម្ចាស់​នោះទេ ។

​ចំណែក​ភាគី​ខាង​ម្ចាស់​គោ​វិញ សុទ្ធតែជា​កសិករ ដូចគ្នា ចង់បាន​ផល​ដូចគ្នា ចិញ្ចឹម​ត្រូវ​ចេះ​ចង់ មើលថែ មិនត្រូវ​ព្រលែង​ឲ្យ​ដើរ​តាម​វាល​ដោយ​សេរី​ទីក្រុង​ភ្នំពេញ​យើង​នៅមាន​ក​រសិករ​គាត់​ប្រកប​ស្រែចំការ​នៅឡើយ​ទេ ខែ​នេះ​កសិករ កំពុង​បង្កបង្កើនផល ស្រែចំការ ។​

ដោយ​ដឹង​នូវ​កំហុស​រៀងខ្លួន ចុងបញ្ចប់ ភាគី​ខាង​ម្ចាស់​គោ​សន្យា​ឈប់​ព្រលែង​ទៀតហើយ​រួច​ចេញថ្លៃ​ខូចខាត​ផលដំណាំ​សំណាប​ចំនួន​១៥​មុ​ឺ​ន​រៀល ដើម្បី​បញ្ចប់រឿង ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម