សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​

717
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ​បន្ទាប់ពី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ​ហើយ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​លោក​លោក មី​ឆែ​ល បា​ឆេ​ឡេ (Michelle Machelet)​ ឧ​ត្ត​ម​ស្នងការ​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចូលជួប​សម្តែង​ការគួរសម​និង​សំណេះសំណាល​លើ​ការងារ​មួយចំនួន​។​

​ជាការ​ចាប់ផ្ដើម​នៃ​ជំនួប​នេះ​លោកស្រី​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ស្វាគម ន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ដែល​សម្ដេច​បាន​អញ្ជើញ​មក ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី ៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។

​លោកស្រី​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ដែល​បានមក​ការិយាល័យ​ហើយ​លោ កស្រី​បាន​មានប្រសាសន៍ថា​ការិយាល័យ​របស់លោក​ស្រី​នៅ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នេះ​គឺជា​ការិយាល័យ​ចាស់​ជាងគេ ។ផ្អែកទៅលើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​លោកស្រី​ក៏បាន​មានប្រសាសន៍ផងដែរ​ថា​ខាង​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទទួលស្គាល់​ដឹងថា​អ្វីដែល​សម្ដេច​តេ​ជោ​បាន​ធ្វើបាន​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​រីក ចម្រើន​យ៉ាងខ្លាំង​ជាពិសេស​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា​នៅ​ថ្ងៃស្អែក​គឺ​របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំនេះ​នឹង​ចេញ​ហើយ​លោកស្រី​ក៏បាន​មានប្រសាសន៍ផងដែរ​ថា​លោកស្រី​បាន​ឮថា​ប្រទេស​កម្ពុជា​បានទទួល​យក​នៃ​អនុសាសន៍​ជាច្រើន​ដែល​បានលើកឡើង​កន្លងទៅនេះ​។​លោកស្រី​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​លោកស្រី​កត់សម្គាល់ថា​ជាការ​ល្អ​ដែល​យើង​បានទទួល​ហើយនឹង​ធ្វើកា​រ​ទៅលើ​រឿងនេះ។លោកស្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​ការិយា​ល័យ​របស់​លោកស្រី​ត្រៀម​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ជានិច្ច​ជាពិសេស​ក្នុងការ​រៀបចំ​និង​ការពិនិត្យ​មើល​ឡើងវិញ នៅ​ពាក់កណ្ដាល​អាណត្តិ នៃ​របាយការណ៍​នេះ​។​

​លោកស្រី​ក៏បាន​កត់សម្គាល់ថា​កន្ល​ង​មកនេះ​ពិតជា​មានការ​រីកចម្រើន​គ្រប់ផ្នែក​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​ហើយក៏​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​ដែល​បានទទួល​យក​នូវ​អនុសាសន៍​ជាច្រើន​នោះ​ជាពិសេស​នៅក្នុង​អនុសាសន៍​នោះ​នឹង​ឆ្លើយតប​នឹង​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ​ហើយ​ជាពិសេស​ទៀត​គឺ​ការពង្រឹង​នីតិរដ្ឋ​ផងដែរ​។​

​លោកស្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​លើសពីនេះ​ទៀត​គឺ​ក៏បាន​ត្រៀម​ដែល​យើង​ហៅថា Ajenda នៅ​ឆ្នាំ ២០៣០ ឬមួយ​របៀបវារៈ​ឆ្នាំ​២០៣០​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោកស្រី​បាន​គូសបញ្ជាក់ថា លោកស្រី​រំពឹង​ផ្ដល់​ការគាំទ្រ​ទៅ​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​មានប្រសាសន៍ថា​ឆ្នាំ​កន្លងទៅនេះ​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​បន្ដ​អាណត្តិ​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​រយៈពេល​២​ឆ្នាំ។សម្ដេច​បាន​គូសបញ្ជាក់ថា​ដើម្បី​ចៀសវាង​ការបារម្ភ​យើង​ចុះហត្ថ លេខា​ទៅលើ​កិច្ចព្រមព្រៀង​នេះ រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​ដើម្បី​កុំ​ឲ្យ​មាន​កង្វល់​។​

​សម្ដេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​នៅពេលណា​គេ​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស​ជាមួយ​យើង​តែម្ដង។ពាក់ព័ន្ធ​នឹង​ការិយាល័យ​សិទ្ធិមនុស្ស​ក៏ដូចជា​ពាក់ព័ន្ធ​នឹង​តំណាង​របស់​អគ្គលេខា ធិកា​រ​នៃ​អង្គការសហប្រជាជាតិ ចំណុច​នេះ​សម្ដេច​បាន​គូសបញ្ជាក់ថា​មានតែ​លោក​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ទេ​ដែលមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នកណា​ជា​តំ​ណា ង​ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​កន្លងមកនេះ​ប្រទេស​កម្ពុជា​បានទទួល​៦​នាក់​មកហើយ​។​សម្ដេច​បាន​គូសបញ្ជាក់ថា​យើង​មិនដែល​ប​ដិ សេធ​ឬ​ច្រានចោល​នៃ​ការតែងតាំង​នៃ​ឯកអគ្គរាជទូត​ឬ​ការស្នើសុំ​តែងតាំង​តំណាង​របស់​អគ្គលេខាធិកា​រ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​។​មិន​ត្រឹមតែ ប៉ុណ្ណោះ​ទេស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ក៏បាន​គូសបញ្ជាក់ថា​ដែរ​កន្លងមកនេះ​ក៏មាន​ការស្នើសុំ​ដោយ​ខាង​អង្គការសហប្រជាជាតិ​ក្នុងការ​តែងតាំង​ចៅ ក្រម​សម្រាប់​សាលាក្តី​ខ្មែរក្រហម គឺ​ខាង​កម្ពុជា​មិនដែល​បដិសេធ​ការស្នើ​តែងតាំង​នោះឡើយ​។ ប៉ុន្ដែ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ក៏បាន​គូសបញ្ជាក់ ដែរ​ថា​ការស្នើសុំ​តែងតាំង​ទាំងអស់នេះ​ដោយ​លោក​អគ្គលេខាធិការ ការងារ​អស់នេះ​កម្ពុជា​អាច​ទទួលបាន​នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ដ្រី​កម្ពុ ជា​ហើយ​បើ​អ្នក​ក្រោយ​ទៀត​សម្ដេច​មិន​ច្បាស់​ទេ​។​ចំពោះ​ការ​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នេះ​គឺ​ប្រទេស​កម្ពុជា​បានធ្វើ​ការងារ​ចប់សព្វគ្រប់​ហើយ។នៅក្នុង​ចំណោម​ប្រទេស​ចំនួន​៧៣​ដែល​បានផ្តល់​អនុសាសន៍​ចំនួន ៩៨ ដល់​ប្រទេស​កម្ពុជា​នោះ​រាជរដ្ឋាភិបាល​ទទួលយក ១៧៣ រីឯ ២៥ ទៀត រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ធ្វើការ​កត់សម្គាល់ តែប៉ុណ្ណោះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​នេះ​ជា​គោលនយោបាយ​និង​ជា​វិន័យ​របស់​កម្ពុជា​ផងដែរ ។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ​មានការ​លាប​ពណ៌​ដល់​ប្រទេស​កម្ពុជា​ដោយ​រូបភាព​ផ្សេងៗ​នោះ​ប៉ុន្តែ​អ្វីដែល​កម្ពុជា​នៅតែ​ធ្វើ​លើ​ការងារ​អភិវឌ្ឍន៍​ការប្រកាន់​ខ្ជាប់​លទ្ធិ ប្រជាធិបតេយ្យ ការការពារ​និង​លើកតម្កើង​សិទ្ធិមនុស្ស​។

​លោកស្រី​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ក៏បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានទទួល​នូវ​អនុសាសន៍​ពី​បណ្តា​រដ្ឋ​ជា សមាជិក​នៃ​អង្គការសហប្រជាជាតិ ។ លោកស្រី​បាន​គូសបញ្ជាក់ថា​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ត្រៀម​ផ្តល់​កិច្ចសហប្រតិបត្តិការ​ប​ច្ចេក ទេស​ដល់​រាជរដ្ឋាភិបាល​បើសិន​មាន​តម្រូវការ ។ លោកស្រី​មានប្រសាសន៍ថា​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នឹង​ផ្តល់នូវ​អ្វីដែល​កម្ពុជា​ត្រូវ ការ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​កន្លងមក​នេះ​សម្តេច​បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង ការពារ​លើ​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា ។ ដូចជា​ពេល​ថ្មីៗ​កន្លងទៅនេះ​សម្តេច​បានធ្វើ​សកម្មភាព​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែលមាន​ក្តីក្តាំ​ដោយបាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ ក្តី​ជូន​ពួកគេ​ដោយ​ឥតគិតថ្លៃ ។​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​សម្តេច​បាន​បង្កើន​ថវិកាជាតិ​សម្រាប់​ក្រសួង​កិច្ចការនារី​ក៏ដូចជា​ក្រសួងយុត្តិធម៌​សម្រាប់ ធ្វើការ​ងារ​ជួយ​ដល់​សំណុំរឿង​របស់​ស្ត្រី​ដែល​ខ្វះ​មេធាវី​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា​សម្តេច​បាន​បង្កើត​មូលនិធិ​សម្តេច​តេ​ជោ​ដើម្បី​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​របស់​ស្ត្រី​។​

​លោកស្រី​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​មានប្រសាសន៍​ឆ្លើយតប​សម្តេច​តេ​ជោ​ថា​បច្ចុប្បន្ននេះ​មាន​ការងារ​ជាច្រើន​ត្រូវ​យកចិត្តទុកដាក់ លើកតម្កើង​រួមមាន​ទាំង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ផងដែរ ។ ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច​ដែល​កម្ពុជា​បានធ្វើ​ច្រើន​នាពេល​កន្លងមក ។​

​ជា​ចុងក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​លោកស្រី​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ទៅ​ទស្សនកិច្ច​នៅ​កម្ពុ ជា​ក្នុង​ពេលវេលា​ដ៏​សមស្រប​ណាមួយ​។​លោកស្រី​ឧ​ត្ត​ម​ស្នងការ​បាន​បញ្ជាក់ថា​លោកស្រី​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម