​ក្រុមហ៊ុន​​ស្វី​សបាន​បង្ហាញ​គម្រោង​វិនិយោគ​បង្កើត​មន្ទីរពេទ្យ​នៅ​កម្ពុជា​ដោយ​បោះទុន​ប្រមាណ​៤០​លាន​ដុល្លារ​

983
ចែករម្លែក

ភ្នំពេញ​៖​នៅ​ថ្ងៃទី​៤ កក្កដា​ឆ្នាំ​២០១៩​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិ​ចំនួន​៦ ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ក្រុមហ៊ុន​ទាំង​៦​បាន​បង្ហាញថា​ខ្លួន​មាន​គម្រោង​វិនិយោគ​បង្កើត​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ចំណាយ​ទុន ប្រមាណ ៤០ លាន​ដុល្លារ ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

នៅក្នុង​ជំនួប​នេះ​ក្រុមហ៊ុន​ទាំង​៦​បាន​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​របស់លោក​ចូលជួប​សំដែង​ការគួរ សមនិង​ពិភាក្សា​ការងារ ។ តំណាង​ក្រុមហ៊ុន​អន្តរជាតិ​ទាំង ៦ មានការ​ចាប់អារម្មណ៍​ចង់​មក​ធ្វើការ​វិនិយោគ​ទៅលើ​វិ​ស័​សុខាភិបាល​ជាពិសេស​មាន បំណង​ចង់​កសាង​មន្ទីរពេទ្យ​ថ្មី និង មជ្ឈមណ្ឌល​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ។ ក្រុមហ៊ុន​ក៏មាន​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​ថាមពល វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ ។

​តំណាង​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា​ក្រុមហ៊ុន​បានរៀបចំ​គម្រោង​រួចហើយ​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​ដែល​ក្រុមហ៊ុន​បានរៀបចំ​នូវ​គម្រោង​វិនិយោគ​លើទឹក​ប្រាក់​ប្រមាណ​ជា​ប្រមាណ​ជា ៤០ លាន​ដុល្លារ ។ ក្រុមហ៊ុន​មានបំណង​ចង់​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល និង​កសាង​សមត្ថភាព​លើ វិស័យ​សុខាភិបាល​នេះ ។​

​ការឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​សម្ដេច​គាំ​ទ្រ​រាល់​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ជាពិសេស​ការកសាង​នូវ​ហេ​ដ្ឋា​រ ច​នា​សម្ព័ន្ធ​ថ្មី​ដូចជា​មន្ទីរពេទ្យ​និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​និង​រួមទាំង​វិស័យ​ថាមពល​ផងដែរ ។ សម្ដេច​តេ​ជោ​នាយក​មន្ត្រី​ក៏បាន​អរគុណ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាប់អារម្មណ៍​ចង់ទៅ​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ផ្សេងៗ​ជាពិសេស​លើ​វិស័យ​សុខាភិបាល​នេះ​។ សម្តេច បាន​បញ្ជាក់ថា​កន្លងទៅ​នេះ​ប្រជាជន​កម្ពុជា​តែងតែ​ទៅ​ព្យាបាល​នៅឯ​ក្រៅប្រទេស​ដូចជា​ប្រទេស​វៀតណាម ប្រទេស​ថៃ និង ប្រទេស​សិង្ហ​បុរី ជាដើម ដូចនេះ​ប្រសិនបើ​មាន​អ្នកវិនិយោគ​ទៅ​ដាក់ទុន​កសាង​មន្ទីរពេទ្យ​ថ្មី​ន​ប្រទេស​កម្ពុជា​នោះ វា​ជា​រឿង​ល្អ​ដោយសារ​អាច​ផ្ដល់​សេវា​ផ្នែក​សុខាភិបាល​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង អាចមាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ ។ សម្តេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ននេះ​ដោយសារតែ កម្ពុ​ជាមាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​ដូច្នេះ​វិស័យ​សុខាភិបាល​ដែល​បង្កើត​នៅ​ប្រទេស​កម្ពុជា​នោះ​មិន​ត្រឹមតែ​សម្រាប់​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​អាច​បំរើ​សេវាកម្ម​ផ្នែក​សុខាភិបាល​នៅ​ដល់​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​ផងដែរ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​សូម​ឲ្យ​ក្រុមហ៊ុន​អ្នកវិនិយោគ​ទាំងអស់​ទៅ​សិក្សា​ក៏ដូចជា​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ពិភាក្សា​ការងារ​ជាក់ស្ដែង និង ដើម្បី​អាចធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​តែម្ដង​លើ​វិស័យ​ដែលមាន​បំណង​ចង់​វិនិយោគ​នោះ​ជាពិសេស លើ​ផ្នែក​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្ដេច​បាន​មានប្រសាសន៍ថា​ប្រសិនបើ​អាច​ចាប់​ជា​ដៃគូ​ជាមួយ​សាលារៀន​ដែលមាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​គឺ​កាន់តែ​ប្រសើរ​។

​ជា​ចុងក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា​សម្ដេច​ពិតជា​រីករាយ​និង​ស្វាគមន៍​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ហើយ សម្តេច​បាន​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ការបណ្ដុះបណ្ដាល​ផងដែរ ជាពិសេស​លើ​វិស័យ​ដែល​ក្រុមហ៊ុន​ចង់ទៅ​វិនិយោគ​នោះ​។​

​ក្រុមហ៊ុន​ទាំង ៦ នោះ​រួមមាន​ក្រុមហ៊ុន Auster Group ,​ក្រុមហ៊ុន Stivet international , ក្រុមហ៊ុន Spring Energy,​ក្រុមហ៊ុន Executer Con sullting , ក្រុមហ៊ុន One Planet Education និង ក្រុមហ៊ុន Sinetso limited ។

ទីតាំងផ្សាយពាណិជ្ជកម្ម