តារា​សម្តែង​ម្នាក់ គាំទ្រ​លោក ស ថេត រឿង​ពិនិត្យតទឹក​នោម​ប៉ូលិសរក​សារធាតុ​ញៀន

724
ចែករម្លែក

ភ្នំពេញ​៖​ក្រោយ​ស្រាវជ្រាវ​រឿងក្តី​គ្រឿងញៀន​ធំៗ មាន​ពាក់ព័ន្ធ​ប៉ូលិស​មួយចំនួន​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាស​ពិនិត្យ​ទឹកនោម​ប៉ូលិសដើម្បី​រកសារ​ធាតុ​ញៀន និង​ក្រើនរំលឹក​ប៉ូលិស​មិនឱ្យចូល​ខ្លួនពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ជាមួយគ្នា​នោះ តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​គាំទ្រ​លោកស្នងការ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ចំណាត់ការ​មួយ​នេះ និង​បាន​បញ្ចេញមតិ និង​សួរ​ទៅ​អ្នក​អនុវត្តន៍​ច្បាប់​ថា ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​បែបណា​?​។​

​កាលពី​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ តារា​ប្រុស​ល្បី​រូបនេះ និង​ជា​សមាជិក​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ បាន​ពោល​ពាក្យ​ថា “​ពិតជា​ល្អ​ខ្លាំងណាស់ ឯកឧត្តម ស ថេត ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ពិនិត្យ​ទឹកនោម ដើម្បី​ចង់ដឹងថា​មន្ត្រី​ណាមានសារធាតុ​គ្រឿងញៀន​ឬ​អត់ នេះ​គឺជា​ការដឹកនាំ​ដ៏​ល្អ​បំផុត យើង​ជា​នគរបាល​ចាប់ចោរ ចាប់​គ្រឿងញៀន ចាប់​ជនខិលខូច ជា​អ្នក​អនុវត្តន៍​ច្បាប់ បើ​ខ្លួនឯង​លេង​គ្រឿង​ញឿនទៀត តើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​សង្ឃឹម​អ្នកណា ??? ដូចនេះ​ក្នុងនាម​ខ្ញុំបាទជា​សិល្បករ និង​ជា​ប្រជាពលរដ្ឋ​សុំ​ធ្វើការ​គាំទ្រ​ការអនុវត្ត​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​”​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​មានប្រសាសន៍ថា “​ក្នុងឱកាសគោរព​ទង់ជាតិ ដែលមាន​មន្ត្រីនគរបាល ចូលរួម​ជាង ៦០០​នាក់ ខ្ញុំ​ក៏បាន​ក្រើនរំលឹកដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ហើយ​ការធ្វើតេស្ត​ទឹកនោម នឹងធ្វើ​ឆាប់ៗ​ខាងមុខ ចាប់ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដល់​បណ្តា​ប៉ុស្តិ៍ ដោយ​បច្ចុប្បន្ន​យើង​កំពុងតែ​រក​ឧបករណ៍​ពិនិត្យ​ទឹកនោម​ឱ្យ​គ្រប់​ចំនួន​។ អ្វីដែល​លើកឡើង​នេះ ក្នុង​គោលបំណង​ជំ​រុញឱ្យ​មន្ត្រីនគរបាល ជា​អ្នកអនុវត្ត​ន៍ច្បាប់ ត្រូវតែ​ជា​ជន​គំរូ​ដ៏​ល្អសម្រាប់​ពលរដ្ឋ​”៕ ដោយ​៖​បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម