៤​នាក់​ស្លាប់​និង​២១​នាក់​បាត់​ខ្លួន​ដោយ​ការ​លិច​ទូក​នៅ​ប៉ា​គី​ស្ថាន​

518
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​ខែកក្កដា​ថា មនុស្ស​យ៉ាងតិចណាស់​៤​នាក់​បាន​ស្លាប់​និង​២១​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​បន្ទាប់​ពី​ទូក​មួយ​បាន​ក្រឡាប់​លិច​​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​ក្រុម​អ្នក​សង្គ្រោះ មានសង្ឃឹម​តិច​តូច​ក្នុងការ​ឃើញ​អ្នក​នៅ​រស់​។

​ទូក​នេះ បាន​កំពុង​ដឹក​អ្នកដំណើរ​ច្រើន​នាក់​នៅ​ទន្លេ​Indus ដោយ​ចេញ​ពី​ស្រុក​Shangla​ទៅ​ស្រុក​Haripur នៅ​ខេត្ត​Khyber Pakhtunkhwa កាលពី​ថ្ងៃ​ពុធ ​នៅពេល​វា​បាន​ក្រឡាប់​លិច​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​ចំនួន​៣៨​នាក់​បាន​ស្ថិតនៅលើ​ទូក​នេះ នៅពេល​វា​បាន​លិច​ហើយ​អ្នកដំណើរ​១៣​នាក់​បាន​សង្គ្រោះ​ជីវិត​ខ្លួនឯង​ដោយ​ហែល​​ទៅ​មាត់​ជ្រាំងទន្លេ​៕

សាកសព​ជង​រងគ្រោះ ត្រូវបាន​រកឃើញ​បន្ទាប់ពី​ទូក​មួយ​បាន​លិច​នៅ​ទន្លេ​Indus ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម