រថយន្តបែនបុកពីក្រោយម៉ូតូកង់បី ឥណ្ឌា និងរថយន្តកំពុងឈប់ស្តុប

619
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ម៉ូតូ កង់បី ឥណ្ឌា មួយ គ្រឿង និងរថយន្ត ស៊េរី ទំនើប មួយ គ្រឿង ទៀត បាន កំពុង ឈប់ រង់ចាំ ស្តុប ក៏ត្រូវ បានរថយន្ត ប៊ែន ធន់ធំ មួយ គ្រឿង បេីក មក បុក ពី ក្រោយ ពេញ ទំហឹង ទាំង កំរោល បណ្តោយឲ្យ រងការខូចខាត កាលពីវេលា ម៉ោង ៨យប់ ថ្ងៃ ព្រហស្បតិ៏ ទី ៤ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុច ស្តុប ២៤ម៉ោង ស្ថិត តាម បណ្ដោយ ផ្លូវ ឧកញ្ញ៉ា ម៉ុងរិទ្ធី កែងនិងផ្លូវ ហាណូយ ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យ ដឹង ថា នៅមុន ពេលកើតហេតុ គេឃេីញ រថយន្ត បង្កខាងលេី មួយគ្រឿងម៉ាក MISSAN DIESEL ពណ៌ស ជាប្រភេទ រថយន្ត ប៊ែន គ្មានស្លាកលេខ ។ ដែល បេីកបរដោយបុរសម្នាក់ តាមបណ្ដោយ ផ្លូវ ឧកញ្ញ៉ា ម៉ុងរិទ្ធី ក្នុង ទិសដៅ ពី កេីត លិច និងក្នុង ល្បឿន លឿន ។ លុះមកដល់ចំណុច កេីតហេតុ ស្រាប់ តែ រថយន្ត បង្ក ខាងលេី ជាន់ ហ្វ្រាំង មិនស៉ី ក៏បាន ជ្រុល ទៅ បុកពីក្រោយ ម៉ូតូ កង់បី ឥណ្ឌា មួយ គ្រឿង ម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ តាកែវ 1S-2380។ បេីកបរដោយបុរសម្នាក់ និងមាន ដឹក ភ្ញៀវ ចំនួន ៣នាក់ ពីក្រោយ ដែល បានកំពុង ឈប់ រង់ចាំ ស្តុប អទិភាព ត្រង់ចំណុច ខាងលេី ។ ហេីយ ក៏បណ្តាល ឲ្យ ម៉ូតូ កង់បី ឥណ្ឌា នោះ រុលទៅ ខាងមុខ បន្តទៅ បុក ពីក្រោយ រថយន្ត ស៊េរី ទំនើប មួយ គ្រឿង ទៀត ម៉ាក ម៉ាស្តាCX-9 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 10 . 2-1611 ដែល បេីកបរ ដោយ បុរស ម្នាក់ កំពុង ឈប់ រង់ចាំ ស្តុប អទិភាពដូចគ្នា បណ្ដោយ ឲ្យ រងការខូចខាត ក្រពឹត ផ្នែក ខាងក្រោយ បន្តិច បន្តួច ។ ចំណែកឯ ម៉ូតូ កង់ បី ឥណ្ឌា បាន រងការខូចខាត ក្រពឹត ទាំង ផ្នែក ខាង មុន និង ខាង ក្រោយ រីឯ រថយន្ត បង្ក ខាងលេី ពុំមាន រងការខូចខាត នោះទេ ហេីយក្នុង ហេតុការណ៍ ខាងលេី ក៏ មិនបង្ក ឲ្យ មាន អ្នក រង របួស នោះដែរ។

ក្រោយ ពេល កើត ហេតុ សមត្ថកិច្ច មូល ដ្ឋាន ក៏ បាន ចុះមក អន្តរាគមន៍ ដល់កន្លែង កេីតហេតុ ភ្លាមៗ និង បាន ជួយ សម្របសម្រួល ភាគី ទាំងសង្ខាងផងដែរ បន្ទាប់ មក ក៏ មាន ដំណាង ភាគី ខាង រថយន្ត បង្ក បាន ចេញ មក ធ្វើ ការ ចរាចរ ដោះស្រាយ គ្នា ជា មួយ ភាគី រងគ្រោះ ទាំង ពីរ ដោយព្រម ចេញ សំណង ចំនួន ៦០ដុល្លារ ឲ្យ ទៅ ភាគី ម៉ូតូ កង់បី ឥណ្ឌា និង ព្រម យក រថយន្ត រងគ្រោះ ខាងលើ ទៅ ជួសជុល ឲ្យ ឡើង វិញដើម្បីបញ្ចប់ រឿង នៅ និង កន្លែង កេីតហេតុ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម