នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៨​នាក់​ពាក់ព័ន្ធ​អំពើចោរកម្ម​

1242
ចែករម្លែក

(​ភ្នំពេញ​)៖ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​និង​៣០​ព្រឹក​ថ្ងៃទី​០១​ខែកក្កដា​នេះ បានធ្វើ​ស​ន្និ​សីទសារព័ត៌មាន​បង្ហាញ មុខ​ជនសង្ស័យ​ចំនួន​៨​នាក់​ដែល​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​នៅក្នុង​ទឹកដី​ខណ្ឌ​ទួល​គោល​បន្ទាប់ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​កាលពីពេល​ថ្មី​នេះ​ព្រមទាំង​ធ្វើការ​ដកហូត​បាន​៥​គ្រឿង​។​ក្រោម​វត្តមាន​លោក​វរសេនីយ៍ឯក​ប៊ុន​សត្យា​ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា បាន​ឲ្យ​ដឹងថា កាលពី វេលា​ម៉ោង​៦ និង​៤៥​នាទី ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ មាន​ករណី​ឆក់​កាបូប​ពី​ជនរងគ្រោះ​ឈ្មោះ សេង អេង ភេទ​ស្រី អាយុ​៦៨​ឆ្នាំ បង្កឡើង​ដោយ​ជនសង្ស័យ ៨​នាក់ ជិះ​ម៉ូតូ ៤​គ្រឿង ក្នុងនោះ ម៉ូតូ ហុងដា សេ​១២៥ មួយគ្រឿង ម៉ូតូ ស៊ុយ​ហ្សុ​គី និ​ច ២​គ្រឿង និង​ម៉ូតូ ស្តុ​ប​ពី មួយគ្រឿង នៅ​ចំណុច​ផ្លូវ​លេខ​២៣០ ភូមិ​៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​នៅក្នុង​ហេតុការណ៍​នេះ​បណ្តាលអោយ​ជនរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ បច្ចុប្បន្នកំពុង​សំរាក​ ព្យាបាល​នៅ​មន្ទីរពេទ្យ កាលម៉ែត ។ ដោយឡែក​ក្រុម​ជនសង្ស័យ ក្រោយពី​ធ្វើ​សកម្មភាព​បានសម្រេច ពួកគេ​បានគេច​ខ្លួន​បាត់ស្រមោល ។ ប៉ុន្តែ​ក្រោយពី​បើក​ការស្រាវជ្រាវ រហូតដល់​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៨​នាក់ ជា​បន្តបន្ទាប់ ដកហូត ម៉ូតូ ៥​គ្រឿង ។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ សុខ លី​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​២-​ឈ្មោះ ជា រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៣-​ឈ្មោះ សុខ ដំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​៤-​ឈ្មោះ កែ ចាន់​វាសនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​៥-​ឈ្មោះ មុត ឆុន​វី​រះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៦-​ឈ្មោះ ឆេង ម៉េង​លាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទី​៧-​ឈ្មោះ ទូច ច័ន្ទ​វិច្ឆិកា ហៅ​កា អាយុ​១៨​ឆ្នាំ ទី​៨-​ឈ្មោះ យស់ ច័ន្ទ​បូរ​ម៉ី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា បាន​បន្តថា ក្នុងចំណោម​ជនសង្ស័យ​ទាំង ៨​នាក់​នេះ ក្រោយពី​ធ្វើតេស្ត​ទឹកនោម ឃើញថា មាន ៦​នាក់​ប្រើប្រាស់​គ្រឿងញៀន ។ ជនសង្ស័យ​សារភាពថា ពួកគេ​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​នៅក្នុង​រាជធានី​ភ្នំពេញ ជាង ១០​ករណី ។ ដោយឡែក​តំបន់ ដែល​ពួកគេ ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ច្រើនជាងគេ គឺ​នៅ​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ ។

ក្រុម​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ង​ទី​១ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។​ ជាមួយគ្នា​លោក​វរសេនីយ៍ឯក ប៊ុន សត្យា ក៍បាន​សំណូម​ដល់​ប្រជាពលរដ្ឋ ប្រសិនបើ​ស្គាល់​ក្រុម​ជនសង្ស័យ គ្រប់​បទល្មើស​ទាំងអស់ ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​៕ ​ដោយ ៖ម៉េង​សែ

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម