អេ​ម​ម៉ា​ញូ​អែល បឺ​ទី​ត សង្ស័យថា ហ្វ្រែ​ង ឡាំ​ផាត មិនទាន់បាន​ត្រៀមខ្លួន​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​ក្លឹប​ឆេ​ល​ស៊ី​

586
ចែករម្លែក

អេ​ម​ម៉ា​ញូ​អែល បឺ​ទី​ត (Emmauel Petit) ដាក់​ការសង្ស័យថា តើ ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ ដើម្បី​ធ្វើជា​គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​នេះ​។

​អតីត​វីរបុរស​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ​ជិត​នឹង​វិលត្រឡប់​មកកាន់​ពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពី​ដឹកនាំ​ក្រុម Derby បាន​មួយឆ្នាំ​។ ឡាំ​ផាត​បាន​ជួយ​ពួកគេ​ឡើងមក​ដល់ វគ្គ​ផ្លេ​អ​ហ្វ​មុនពេល​ចាញ់​ក្រុម Aston Villa ។

​បឺ​ទី​ត និង ឡាំ​ផាត បាន​ចំណាយពេល​បី​ឆ្នាំ​ជាមួយគ្នា​នៅ​តំបន់​បម្រើ​របស់​ឆេ​ល​ស៊ី ចន្លោះ​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ​២០០៤ ប៉ុន្តែ​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​រូបនេះ បាន​ព្រមាន​អតីត​មិត្ត​រួម​ក្រុម​របស់ខ្លួន​អំពី​ការរៀបចំ​ទម្រង់​លេង​។

​បឺ​ទី​ត បាន​និយាយថា “​ហ្វ្រែ​ង ឡាំ​ផាត មាន​គុណភាព​ច្រើន​។ គាត់​គឺជា​មនុស្ស​ដែល មានការ​លះបង់ ដែល​ស្រឡាញ់​បាល់ទាត់​ហើយ​ទទួលបាន​ការគោរព​ពី​មិត្ត​រួម​ក្រុម និង​អ្នកចាត់ការ​។ គាត់​តែងតែមាន​មហិច្ឆតា​”​។

​បឺ​ទី​ត បន្តថា “​ប៉ុន្តែ​ក្នុង​អារម្មណ៍​របស់ខ្ញុំ ខ្ញុំ​គិតថា ការងារ​នៅ​ឆេ​ល​ស៊ី​អាចជា​រឿង​ឆាប់ ពេក​ហើយ​សម្រាប់​គាត់​។ យើង​ឃើញ​គាត់​នាំ​ក្រុម Derby County ឡើងមក​វគ្គ​ផ្លេ​អ​ហ្វ ប៉ុន្តែ​វា​មិនទាន់​ចប់​នោះទេ​។ ទីបំផុត​ពួកគេ​បាន​បរាជ័យ​និង​ខកខាន​មិនបាន​ឡើងមក កាន់​ក្របខណ្ឌ​កំពូល​”​។

​ឡាំ​ផាត​បាន​ក្លាយជា​បេក្ខភាព​នាំមុខ​សម្រាប់​តំណែង​នៅ​ទំនេរ​ចាប់តាំងពី​អតីត​គ្រូ បង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី​(Maurizio Sarri) ចាក​ចេញទៅ​ចូលរួម​ក្លឹប Juventus បន្ទាប់ពី លោក​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​៣៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម