Atletico Madrid ចាប់អារម្មណ៍​ចង់បាន អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត​មក​ជំនួស​តំណែង របស់ គ្រី​ស្មាន់​

609
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លឹប Atletico Madrid អន្ទះសា​ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អា​ឡិ​កសាន​ដឺ ឡា​កា​ហ្សិត (Alexandre Lacazette) ខណៈពេល​ពួកគេ​ត្រៀម​បំពេញ កៅអី​ទំនេរ ដែល​បន្សល់ទុក​ដោយ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ។

​គ្រី​ស្មាន គ្រោង​ចូលរួម​ជាមួយ​ក្លឹប Barcelona នៅ​រដូវក្តៅ​នេះ​ដោយបាន​បញ្ជាក់​កាល ពី​ខែឧសភា​ថា ខ្លួន​នឹង​ចាកចេញ បន្ទាប់ពី​ចំណាយពេល​៥​ឆ្នាំ​ជាមួយ​ក្លឹប Atletico ។

​ក្រុម​របស់លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Sineone) រំពឹងថា នឹង​ប្រើប្រាស់​ថវិកា​ខ្លះ​ពី ការលក់​កីឡាករ​រូបនេះ ដើម្បី​ផ្ទេរ​កីឡាករ ចូ​អាវ ហ្វេ​លី​ក (Joao Feliz) របស់​ក្លឹប Benfica ប៉ុន្តែ​តាម​កាសែត Mirror ថា ពួកគេ​ក៏​អន្ទះសា​ចង់បាន​កីឡាករ ឡា​កា​ហ្សិត របស់​ក្លឹប Arsenal ផងដែរ​។

​ការខកខាន​របស់​ក្រុម​កាំភ្លើង​ធំ​ក្នុងការ​បង្ហាញមុខ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​បានធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​រក្សាទុក​កីឡាករ​ល្អៗ​។

​តាម​សេចក្តីរាយការណ៍​ជាច្រើន​ថា លោក ស៊ី​ម៉ូ​ណេ ត្រៀម​ស្វែងរក​កីឡាករ​កំពូល​ម្នាក់ ដើម្បី​ជំនួស​តំណែង​របស់ គ្រី​ស្មាន់ ហើយ​អាច​ផ្តល់ឱកាស​ឲ្យ ឡា​កា​ហ្សិត​លេង​នៅក្នុង ព្រឹត្តិការណ៍​ធំ​ឆេ​ម​ពាន​លី​ក​។

​ឡា​កា​ហ្សិត ដែល​ផ្ទេរ​ពី​ក្លឹប Lyon មក​អង់គ្លេស​កាលពី​ឆ្នាំ​២០១៧​នោះបាន​ក្លាយជា ដៃគូរ សំខាន់​ជាមួយ​កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) សម្រាប់​ក្រុម​ជម្រើស​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម