គយ ចល័ត​ចាប់រថយន្តគេចពន្ធ​ទំនើប​ពីរ​គ្រឿង​ដែល ជ្រក ក្រោម ស្លា​កន.ប​និងខ.ម

795
ចែករម្លែក

ដោយៈ​គ្រញូង​/បាត៎ដំបង ៖ ​រថយន្ត​ប្រភេទ​ទំនើប​ចង្កូត​ស្តាំ​ និង​ច​ង្កួ​ត​ឆ្វេង​ចំនួន​ពីរ​គ្រឿងក្នុង​ចំណោម​រថ​យន្ត​ជាច្រើន​គ្រឿង​ជ្រក​ក្រោម​ស្លាក​លេខ​ន.ប ​និង​លេខខ.ម ​ដែល​ភាគច្រើន​ជា​អ្នកមាន​បុណ្យ​​សក្តិ មាន​លុយកាក់​ច្រើន​ត្រូវ​កម្លាំង​គយ​ចល័ត​ស្ទាក់​ចាប់បាន​កាលពីពេល​ថ្មីៗ​នេះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ ឃុំ​អូរ​តា​លី​ស្រុក​ថ្មគោល​ហើយ​យកទៅ​រក្សាទុក​នៅ​ទី​​ស្នាក់ការ​គយ​ចល័ត​ឃុំ​អូរ​តា​គី​ស្រុក​ដ្ម​គោល​។

គយ​ចល័ត​ម្នាក់​ក្នុង​ប្រតិបត្តិ​ការសុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា ​ក្នុង​ចំ​ណោមរថយន្ត​ទំនើបៗ​ ដែល​មន្ត្រី​គយ​ចាប់បាន​ភាគច្រើន​ជា​អ្នកមាន​បុណ្យ​សក្តិ​ធំៗ​ ក្នុង​ខេត្ត​បាត់​ដំ បង​ ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ​ ដែល​លួច​នាំចូល​តាម​ច្រករបៀង​ខុសច្បាប់​នៅតាម​ព្រំដែន​កម្ពុជា ថៃ​។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា ​រថយន្ត​ទាំងនេះ​ភាគច្រើន​ជា​ប្រភេទ​ត្រូវ​បង់ពន្ធ​ខ្ជ​ស់​ទើប​ពួកគេ​​នាំចូល​តាម​ច្រករបៀង​ខុសច្បាប់​ ហើយ​គេច​​ពន្ធ​នាំឱ្យ​ខាតបង់​ថវិការដ្ឋ​យ៉ាងច្រើន​ម៉ឺន​សែន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​

រថយន្ត​ដែល​ឃាត់​បាន​ត្ររ​វ​ហៅ​ម្ចាស់​ឱ្យ​ចូលមក​បង់ពន្ធ​ហើយ​ពិន័យ ​ដើម្បី​យកលុយ​បង់​ចូល​រដ្ឋ​ដោយ​ក្នុង​មួយខែ ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់​បានជា​ច្រើន​គ្រឿង​៕B/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ