ក្រុមការងារ​ជួយ​ឃុំ​កណ្តោលជ្រុំ​យក​អំណោយ​ចែកជូន​គ្រួសារ​រងគ្រោះ​ខ្យល់​កន្ត្រាក់​

631
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ក្រោម​គោលជំហរ​ថា មិនឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នា​ក់នៅ​ស្រុក​ពញ្ញាក្រែក មាន​បញ្ហា ដោយ​មិន​ទទួលបាន​ការយកចិត្ត​ទុកដាក់ ទើប​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត ត្បូង ឃ្មុំ បាន​ចុះ​សួរ​សុខ ទុក្ខ និង នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជា ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ។​


​នៅ​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមការងារ​ការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក តូច ចាន់នី ប្រធាន​ក្រុមការងារ , លោក ឈាង បាក់ អនុប្រធាន​ក្រុមការងារ និង ក្រុមប្រឹក្សាឃុំ​កណ្តោលជ្រុំ អញ្ជើញ​ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​០១ ខែកក្កដា និង ឧសភា កន្លងទៅ ចំនួន​១៣​គ្រួសារ នៅក្នុង​នោះ​ភូមិ​ទួល​ចំការ ០៦​គ្រួសារ ព្រះ​អណ្តូង ០៦​គ្រួសារ ត្រពាំង​ទន្សោង ១​គ្រួសារ ហើយ​អំណោយ​ដែល​នាំយកទៅ​ចែកជូន​នាពេលនេះ មាន​អង្ករ មុង ភួយ កន្ទេល សម្ភារ​ប្រើប្រាស់​ផ្សេងៗ និង ថវិកា ។


​លោក តូច ចាន់នី បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​ពី លោក វង សូត រដ្ឋមន្ត្រីក្រសួង​ស​ង្គ​កិច្ច និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ជូន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ទាំងនោះ ដោយបាន​សង្កត់ធ្ងន់ថា លោក វង សូត មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នៅក្នុង​ស្រុក​ពញ្ញាក្រែក ទាំងមូល មាន​បញ្ហា​ហើយ ដោយ​មិន​ទទួលបាន​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល និង ក្រុមការងារ​ចុះជួយ​ស្រុក​ពញ្ញាក្រែក​នេះឡើយ ៕ Kh

លោក តូច ចាន់នី​ថ្លែង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ត្រី​នៅ​ឃុំ កណ្តោលជ្រុំ ស្រុក ពញ្ញាក្រែក ខេត្ត ត្បូងឃ្មុំ ( រូបៈ ក្រុមការងារ )
ក្រុមការងារ​ពេល​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ( រូបៈ ក្រុមការងារ )

ទីតាំងផ្សាយពាណិជ្ជកម្ម