សម្តេច​តេ​ជោ​នឹង​និវត្តន៍​មកដល់​កម្ពុជា​នៅ​ព្រឹក​ព្រលឹមថ្ងៃ​ស្អែក​

846
ចែករម្លែក
សម្តេចតេជោ ហ៊ុនសែន

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​មុននេះ​បន្តិច​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សបាន​បញ្ជាក់ថា​ម៉ោង​១២​ថ្ងៃត្រង់​ម៉ោង​នៅ​ហ្សឺ​ណែវ​ត្រូវ​នឹង​ម៉ោង​៥​ល្ងាច​
​ម៉ោង​នៅ​ភ្នំពេញ​(​ថ្ងៃទី​៥​ខែកក្កដា​)​ខ្ញុំ​នឹង​ដិ​ក​នាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​។​
​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ថាបើ​គ្មានអ្វី​ប្រែប្រួល​ទេ​ខ្ញុំ​នឹង​ទៅដល់​ភ្នំពេញ​នៅ​ម៉ោង​៧​ព្រិ​ក​ថ្ងៃទី​៦​ខែកក្កដា​ស្អែក​នេះ​បន្ទាប់ពី​នៅលើ​អាកាស​ប្រមាណ​១៣​ម៉ោង​។​សំណាងល្អ​ស្អែក​នេះ​ចំ​ថ្ងៃ​សៅរ៍​ ​ជា​ថ្ងៃ​ឈប់សម្រាក​។​សង្ឃឹមថា​មិនមាន​កិច្ចការ​បន្ទាន់​ណាមួយ​តម្រូវឱ្យ​ខ្ញុំ​ដោះស្រាយ​នោះទេ​ដែល​អាច​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​បាន​សម្រាក​ដូច​អ្នកធ្វើការ​ផ្សេងទៀត​ដែរ​។​


​សម្តេច​បន្តថា​អរគុណ​បងប្អូន​ជនរួមជាតិ​និង​កូនៗ​ជា​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​
​និង​រៀនសូត្រ​នៅ​អឺរ៉ុប​ដែល​បានមក​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ខ្ញុំ​កាលពី​ម្សិលមិញ​នេះ​។​
គួរបញ្ជាក់​ថា​កាល​ព្រឹក​ថ្ងៃ​អង្គារ​ទី​២ ខែកក្កដា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​
​កិច្ចប្រជុំ​នេះ​គឺ​ក្រោម​មូលបទ «​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» ៕​សរន​

សម្តេចតេជោហ៊ុនសែននៅប្រទេសស្វីស

ទីតាំងផ្សាយពាណិជ្ជកម្ម