មន្ត្រី​ថា ជំនួស​អោយ​ការបាត់បង់​ព្រៃឈើ សូម​គ្រប់គ្នា​ដាំ​ឈើ​ឡើងវិញ​នៅ​គ្រប់កន្លែង​

1086
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ​
​បន្ទាយមានជ័យ​:
មន្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ថា ជំនួស​ឲ្យ​ការបាត់បង់​ព្រៃឈើ​ដ៏​ធំធេង សូម​មន្ត្រី​កងកម្លាំង ប្រជាជន​មហាជន គ្រប់គ្នា​ដាំ​ឈើ​ឡើង​បិ​ញ​នៅ​គ្រប់កន្លែង​តាម​ដែល​អាច​ដាំ​បាន​។ នេះ​បើ​យោង​សារ​ពី​ក្នុង​រុក្ខទិវា​៩​កក្កដា ដែល​ខេត្តបន្ទាយមានជ័យ​បាន​ប្រារព្ធ​កាលពី​ថ្ងៃ ០៣​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​មួយ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថ្មពួក​ឃុំ​-​ស្រុក​ថ្មពួក ក្រោម​អធិបតីភាព​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធាន​ក​ត្តិ​យស​សមាគមន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​, លោក អ៊ុ រាត្រី អភិបាលខេត្ត លោក​ខេង ស៊ុ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​អ្នកចូលរួម​ជាង​៥០០​នាក់​។​

​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​ម​ន្ទិ​រ​កសិកម្ម រុក្ខាប្រមាញ់​និង​នរ​សាទ​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា ក្នុង​ខេត្តបន្ទាយមានជ័យ នៅសល់​ដីព្រៃ​ឈើ​៨៤,២៦២​ហិកតា ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​៨០​ភាគរយ​និង​ដោយ​បរិស្ថាន​២០​ភាគរយ​។ មាន​ដី​សម្បទាន​សង្គមកិច្ច​២​កន្លែង​មាន​ផ្ទៃដី ៣.២២២​ហិកតា​។ មាន​សហគម​ន័​ព្រៃឈើ​១២​កន្លែង មាន​ផ្ទៃដី​ជិត​៥,០០០​ហិកតា​។ មាន​ស្ថា​នី​យ័​ផ្សព្វផ្សាយ​និង​ស្តារ​ព្រៃឈើ​ឡើងវិញ​២​ស្ថានីយ មាន​ផ្ទៃដី​២,៥០០​ហិកតា​, មាន​ស្ថានីយ​ស្រាវជ្រាវ និង​ស្តារ​ព្រៃឈើ​១​កន្លែង​មាន​ផ្ទៃដី​៣៨០​ហិកតា​។​

​លោក ប៉ាង វណ្ណា​សេដ្ឋ បាន​បន្តថា ក្រោយ​រដ្ឋបាល​ព្រៃឈើ​បាន​ផ្ទេរ​ប​ញ្ជូ​លម​ក ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទិ​រ​កសិកម្ម​វិញ បាន​ប្រារព្ធ​រុក្ខទិវា​៣​លើក ក្នុងនោះ​បានដៃ​កូនឈើ​ចំនួន​៥,៧០០​ដើម ចែក​កូនឈើ​៦,២០០​ដើម​។ ហើយ​ថ្ងៃនេះ ត្រូវ​ដាំ​កូនឈើ​ប្រណិត​១,០០០​ដើម មាន​ប្រភេទ​កូន​គ្រញូង ធ្នង់ និង​បេង​។ និង​ចែកជូន​អ្នកចូលរួម​ពិធី​ចំនួន​៥,០០០​ដើម​សម្រាប់​នាំទៅ​ដាំ​ដុះ​តាម​លំនៅឋាន ក​ន្លែ​ហ​ធ្វើការ​និង​ទីសាធារណ​:​នានា ។ ក្នុងនោះ​ក្រុម​ចលនា​១៥៧​និង​ក្រុមហ៊ុន​ផេ​ភោះ​ទ្រី​ខែម​បូ​ឌា​ឧបត្ថម្ភ​កូន​ប្រេងខ្យល់​២,០០០​ដើម​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ការបាត់បង់​ព្រៃឈើ​យ៉ាងច្រើន​ពិតជា​នាំមក​នូវ​គ្រោះមហន្តរាយ​យ៉ាង​ធំធេង ដល់​ភពផែនដី​ទាំង​ក្នុង​ពិភពលោក និង​ទាំង​នៅ​កម្ពុជា ដូចជា​បម្រែបម្រួល​អាកាសធាតុ​ឬ​ឡើង​កំដៅ​ផែនដី គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខូច​ជីវ​:​ចម្រុះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ លំបាក​ដី ។​

​លោក អ៊ុ រាត្រី បន្តថា​: ហេតុនេះ​សូម​អំពាវនាវ​ដល់​មន្ត្រី​រាជការ កងកម្លាំង ប្រជាពលរដ្ឋ និស្សិត សិស្ស ព្រះសង្ឃ​នៅ​គ្រប់​មូលដ្ឋាន តាម​ទី​ឯកជន​និង​ទីសាធារណ​: ដើម្បីអោយ​មនុស្ស សត្វ រុក្ខជាតិ​បាន​សុ​ខុ​ដុម​រម្ម​នីយកម្ម​ជាមួយគ្នា ។​

​ចុងក្រោយ​នៃ​ទិវា​នោះ លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន លោក​អភិបាលខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​អ្នកចូលរួម​បានប្រគល់​កូនឈើ និង​ដាំ​ឈើ​នៅ​ថ្នាល​ដាំ​កូនឈើ នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថ្មពួក​ក្រោម​បរិយាកាស​សប្បាយរីករាយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម