ស្លាប់​និង​របួស​ជន​ស៊ីវិល​សរុប​ជាង​៤០​នាក់​នៅ​ពេល​គ្រាប់ផ្លោង​ធ្លាក់ចំ​ផ្សារ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

924
ចែករម្លែក

​គ្រាប់ផ្លោង​មួយ បាន​ធ្លាក់ចំ​ផ្សារ​មួយ​នៅ​ខេត្ត​Faryab​ភាគ​ខាងជើង​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ដោយ​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​៦​នាក់​និង​របួស​ជាង​៣០​នាក់​ នៅ​ថ្ងៃ​សុក្រ​ទី​៥​ខែកក្កដា​។​នេះ​បើ​យោង​តាម​សារព័ត៌មាន​Sputnik​។​

​គ្រាប់ផ្លោង​នេះ បាន​ធ្លាក់​ចំ​កន្លែង​តូប​លក់ដូរ​ជាច្រើន ជា​ទី​ដែល​ពួក​អ្នក​លក់​មកពី​តំបន់​ផ្សេងៗ​លក់​ផលិតផល​របស់​ពួកគេ ។​

​ក្រុម​តា​លី​បង់​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​ទេ បន្ទាប់​ពី​បណ្តាញ​សារព័ត៌មាន​ជាច្រើន​ចោទប្រកាន់​ក្រុម​តា​លី​បង់​ចំពោះ​ការវាយប្រហារ​នេះ​។​

​បញ្ជាការដ្ឋាន​ប៉ូលិស​ខេត្ត​នេះ បាន​និយាយថា ខ្លួន​កំពុង​ធ្វើ​ការស៊ើបអង្កេត​៕​ប្រែ​សម្រួល​៖​សុខា​

ទាហាន​អា​ហ្វ​ហ្គានី​ស្ថាន ពង្រឹក​សន្តិសុខ​នៅ​តាម​ផ្លូវ​មួយ នៅ​ទីក្រុង​កា​ប៊ុល

ទីតាំងផ្សាយពាណិជ្ជកម្ម