ចាក់ដី​បំពេញ​លើ​ទីតាំង​ដក់​ទឹក​តាម​តំបន់​ប្រាសាទ​នានា​

553
ចែករម្លែក

ដោយ​: អង្គរតូច​
​សៀមរាប​:
ក្រុមការងារ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បំពេញ​ដី​នៅតាម​ទីតាំង​មួយចំនួន​ដែលមាន​ដក់​ទឹក​នា​រដូវវស្សា ដើម្បី​សម្រួល​ដល់​ភាពងាយស្រួល​ក្នុងការ​អញ្ជើញ​ទស្សនា​របស់​ភ្ញៀវទេសចរ​តាម​ប្រាសាទ​នានា ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ទីតាំង​ដែល​បាន​បំពេញ​ដី​បំបាត់​ទឹក​ដក់​រួមមាន​នៅមុខ​ស្ពាន​បណ្តែត​ទឹក ច្រកចូល​ប្រាសាទ​អង្គរ និង​មុខ​ទីលាន​ព្រះ​គ​ន្ល​ង់​។ ក្រៅពី​ទីតាំង​នេះ ក្រុមការងារ​នឹង​បន្ត​អនុវត្ត​នៅតាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រួល​ផ្លូវ​សម្រាប់​ភ្ញៀវ​ដើរ​ឱ្យ​ប្រសើ​ឡើងជា​បន្តបន្ទាប់ ជៀសវាង​ទឹក​ដក់​បង្ករ​ឱ្យមាន​ការខូចខាត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម