នារី​វ័យក្មេង​ម្នាក់​ប៉ង​លោតទឹក​សម្លាប់ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ទាន់ពេល​

717
ចែករម្លែក

ដោយ​: ចាន់តូ​
​កំពត​:
នារី​វ័យក្មេង​សាច់​សខ្ចី​ម្នាក់ សង្ស័យ​ជួប​វិបត្តិ​ស្នេហា​ធ្ងន់ធ្ងរ រហូត​លែង​ចង់​រស់​តទៅទៀត បានធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់ខ្លួន នៅលើ​ស្ពាន​កំពង់បាយ ស្ថិត​ក្នុងភូមិ​កំពុងបាយ​ខាងជើង សង្កាត់​កំពុងបាយ ក្រុង​កំពត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ព្រឹក​ថ្ងៃ​០៥ ខែកក្កដា ឆ្នាំ​២០១៩ តែ​សំណាងល្អ ត្រូវបាន​គេ​ប្រទះឃើញ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

​នារី​ដែល​គិត​ខ្លី​ប៉ង​លោតទឹក​សម្លាប់ខ្លួន​នេះ មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ទេ តែ​មើល​តាម​ភិនភាគ​មាន​អាយុប្រមាណ​ជា​២០​ឆ្នាំ ស្លៀក​សំពត​ខូវប៊យ​ខ្លី ពណ៌​ស ពាក់អាវ​ក្នុង​ពណ៌​លឿង និង​អាវ​ក្រៅ​ដៃ​វែង​ពណ៌​ស ។​

​សមត្ថកិច្ច​បញ្ជាក់ថា មុនពេល​កើតហេតុ គេ​ឃើញ​នារី​ខាងលើ បានធ្វើ​ដំណើរ​មក​កន្លែង​កើតហេតុ ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន ហើយ​ពេល​នោះបាន​តោង​ឡើង​បង្កា​ន់​ស្ពាន​បំណង​លោតទឹក​សម្លាប់ខ្លួន តែ​សំណាងល្អ ត្រូវបាន​សមត្ថកិច្ច​ប្រចាំការ​បុ​ស្តិ៍​២៤​ម៉ោង បានឃើញ​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​។​

​មូលហេតុ ដែល​នារី​វ័យក្មេង​ប៉ង​ធ្វើអត្តឃាត​នេះ សង្ស័យ​តែមាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ស្នេហ៍ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​របស់​ព​ល​រដ្ឋ​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ រីឯ​មូលហេតុ​ពិត​យ៉ាងណា​នោះ​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម