​ថ្នាក់ដឹកនាំ​ខេត្ត​ជួប​ជាមួយ​កម្លាំង​ទ័ព​កងពលធំ​អន្តរាគមន៍​លេខ​៣​នៅ​ប្រាសាទព្រះវិហារ​

687
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៩​អភិបាលខេត្ត​ព្រះវិហារ​លោក​ប្រាក់​សុវណ្ណ រួមជាមួយ​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុម​បឹ​ក្សា​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មេបញ្ជាការ​មេបញ្ជាការរង​កងកម្លាំង​ប្រដាប់អាវុធ​ដែល​កំពុង​ឈរជើង​នៅ​សមូរ​ភូមិ​ទិស​ទី​១ ប្រាសាទព្រះវិហារ នៅក្នុង កងពលធំ​អន្តរាគមន៍​លេខ​៣​។​

​លោក​ប្រាក់​សុវណ្ណ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​បានធ្វើ​របាយការណ៍​អំពី​សភាពការណ៍​ជុំវិញ នៅ​តំបន់​សមរភូមិ​ទិស​ទី​១​ប្រាសាទព្រះវិហារ​នេះ ។​ដោយ​លោក​បាន​ដឹកនាំ​គ្រប់គ្រង​អស់​រយៈកាល​១១​ឆ្នាំ​កន្លងមកហើយ​ឃើញថា​មានការ​អភិវឌ្ឍន៍​មានការ​ប្រែប្រួល​យ៉ាងច្រើន​លើសលប់ ហួស​ពី​ការប៉ាន់ស្មាន​។​

​លោក​ប្រាក់​សុវណ្ណ​លើកឡើងថា​«​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​លទ្ធផល​ជោគជ័យ​ជា​ផ្លែផ្កា​របស់​រដ្ឋបាលខេត្ត គឺ​អាស្រ័យ​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និត​និង​ល្អប្រសើរ​រវាង​អាជ្ញាធរខេត្ត​ជាមួយនិង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​កងកម្លាំង​រប​ស់​យើង​។​ពីព្រោះ​កងកម្លាំង​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​បំផុត​និង​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​ចូលរួម ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​និង​សុខសន្តិភាព​ជូន​មាតុភូមិ​យើង​»​។

​ជាមួយគ្នា​នោះដែរ​លោក​ប្រាក់​សុវណ្ណ​បាន​ផ្តាំផ្ញើ​សូមឱ្យ​កងកម្លាំង​ទាំងអស់​ដែល​ឈរជើង​ទីនេះ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​រវាង​កងកម្លាំង​ទាំងអស់ ត្រូវគោរព​វិន័យ បទបញ្ជា និង​អនុវត្ត​ឲ្យ​បាន​ហ្មឺ​ង​ម៉ាត់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ នូវ​រាល់​បទបញ្ជា​នានា​ដែល​បាន ដាក់ចេញ​។

បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងកម្លាំង និង​កងកម្លាំង​ជាមួយ​ប្រទេសជិតខាង​ដូចជា ខេត្ត​ស៊ីសាកេត អ៊ូ ប៊ុន​និង​ចម្ប៉ា​សាក់​ដោយ​ឈរលើ​គោលការណ៍​សន្តិភាព​និង​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ដើម្បី​រឹតចំណង​មិត្តភាព​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ដោះដូរ​កសិផល​សំដៅ​លើកស្ទួយ​កំរិតជីវភាព​នៅ​។​

​ពិសេស​ត្រូវ​ពង្រឹង​ការ​ឆ្លងដែន​ខុសច្បាប់​និង​ត្រូវ​ណែនាំ​និង​ទប់ស្កាត់​ប្រជាពលរដ្ឋ​យើង​ចូលទៅ​កាប់​ឈើ​ក្នុងប្រទេស​ថៃ ទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម