ចៅហ្វាយខេត្ត​ទើប​ឡើង​ថ្មី​ចុះ​ពិនិត្យ​សមិទ្ធផល​ក្នុង​វត្ត​ទ្រី​សុធា​រ៉ា​ម​និង​ការសាងសង់​ស្ពានបេតុង​នៅ​ស្រុក​ឆែប​

595
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៩​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ និង​មន្ត្រីក្រោមឱវាទ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការកសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ទ្រី​សុធា​រ៉ា​ម​និង​ការសាងសង់ ស្ពានបេតុង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ឆែប​មួយ​ឃុំ​ឆែប​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​ប្រាក់​សុវណ្ណ​បាន​សំដែង​នូវ​មនោសញ្ចេតនា​សប្បាយ​រី​រាយ​ដែល​ថ្ងៃនេះ​រូបលោក​បានមក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​កង​ម្លាំ​ង​ប្រដាប់អាវុធ​ក្នុង​ខេត្តព្រះវិហារ​បន្ទាប់ពី​រូបលោក​ត្រូវបាន​ថ្នាក់ដឹកនាំ ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស លោក អ៊ុន ចាន់​ដា ដែល​ត្រូវ​ផ្ទេ​ភារកិច្ច ទៅកាន់​តំណែង​ជា​អភិបាលខេត្ត​កំពង់ចាម​។​

​ទាក់ទង​នឹង​ការចុះពិនិត្យ​ការសាងសង់​ស្ពានបេតុង មួយកន្លែង​នៅ​ស្រុក​ឆែប លោក​អភិបាលខេត្ត​ព្រះវិហារ បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ត្រូវ​កសាង​សំណង់​ស្ពាន​នេះ​ឲ្យ​បាន​រឹងមាំ​ប្រកបដោយ​គុណភាព​ប្រយោជន៍​ឲ្យ​ការប្រើប្រាស់​បានយូរ​អង្វែង​។ ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​ឱ្យ​កម្មករ ត្រូវមាន​ការប្រុងប្រយ័ត្ន រាល់​ការបំពេញ​ការងារ ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង​។​

​ដោយឡែក​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ថ្លែងថា​ស្ពានបេតុង​ថ្មី​ដែល​កំពុង​សាងសង់​នេះ​មាន​ទទឹង​១២​ម៉ែត្រ​និង​បណ្តោយ​៤៥​ម៉ែត្រ​ស្ពាន​នេះ​ជំនួស​ឲ្យ​ស្ពានឈើ​ចាស់ ដែលមាន​សភាព​ទ្រុឌ​ឌ្រោ​ម​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ស្ពាន​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ខែមេសា​ឆ្នាំ​២០១៨​គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា​ឆ្នាំ​២០១៩​គឺ​ធ្វើ​ឲ្យ​រួចរាល់​មុន​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រ​ណៃ​ណី​ជាតិ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម