​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ខែកក្កដា​ស្លាប់​៣​នាក់​និង​របួស​១៩​នាក់​

538
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៤ ដល់​ម៉ោង​២ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០១៩ បាន បង្កឱ្យមាន​មនុស្ស ស្លាប់ ៣​នាក់ និង បាន បង្កឱ្យមាន អ្នករងរបួស​ធ្ងន់​-​ស្រាល ១៩​នាក់​(​ស្រី​៧​នាក់​) ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើន​គ្រឿង​ក្នុងនោះ​មាន​ម៉ូតូ​,​រថយន្ត​តូ​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២២​នាក់ នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣​លើក ។
សូមជម្រាបថា ក្នុង​រយ​:​ពេល​៥​ថ្ងៃ​នៃ​ខែកក្កដា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ២៣​នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ៨០​នាក់ ក្នុង ហេតុការណ៍ កើតឡើង ៥០​លើក ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម