អគ្គស្នងការ​រង​ចុះ​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី​ធ្វើ​ទិន្នន័យ​បុគ្គលិក​បម្រើ​ការងារ​កាស៊ី​ណូ​នៅ​ខេត្ត​ព្រះសីហនុ​

503
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​រស់ ភិ​រុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លេខ​០២៨​ផ​ក​ចុះ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩​។​ស្ដីពី​ការធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​បុគ្គលិក​បម្រើ​ការងារ​តាម​បណ្ដា​កាស៊ីណូ​ទូទាំងប្រទេស​ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។​

​ផែនការ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ខាងលើ​គឺធ្វើឡើង​ដើម្បី​លើកស្ទួយ​គោលនយោបាយ​សុខដុម​នីយកម្ម​វិនិយោគ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ក៏ដូចជា​រក្សា​សុវត្ថិភាព​និង​ផលប្រយោជន៍​ជូន​អ្នកវិនិយោគ​លើ​វិស័យ​កាស៊ីណូ​។

ទន្ទឹមនេះដែរ ផែនការ​នេះ​ក៏មាន​គោលដៅ​ធានា​ប្រសិទ្ធភាព​ការអនុវត្ត​ច្បាប់​កាស៊ីណូ កំណត់ឱ្យ​បានច្បាស់លាស់​ពី​ភាពស្របច្បាប់​នៃ​កាស៊ីណូ អាជីវកម្ម​រណប​។​ដូចជា អន​ឡាញ រ៉ូ​លីង បញ្ចាំ និង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​សមត្ថកិច្ច និង​ម្ចាស់​អាជីវកម្ម​កាស៊ីណូ និង​អាជីវកម្ម​រណប​។​

​ការទំនាក់ទំនង​ជិតស្និទ្ធ​រវាង​សមត្ថកិច្ច​និង​ម្ចាស់​អាជីវកម្ម​នឹង​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​កិច្ច​អន្តរាគមន៍​នៅពេល​មាន​បញ្ហា​ទាន់ពេលវេលា​។ ជាពិសេស​ការប្រឆាំង​នឹង​បទល្មើស​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ការជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ ការសម្អាត​ប្រាក់ និង​ទប់ស្កាត់​ក្រុមសង្គមងងឹត​បងតូច​បងធំ ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ជាដើម​។​

​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ មានការ​ចូលរួម​ពី សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា​៖ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, តំណាង​រដ្ឋបាល​សាលាខេត្ត​,​តំណាង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​និង​ជាពិសេស​បណ្ដា​ម្ចាស់​-​តំណាង​ម្ចាស់ អាជីវកម្ម​កាស៊ីណូ ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​៦១​កាស៊ីណូ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម