ប្រជុំ​លើក​ទី​៤១ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ស្តីពី​ការអនុម័ត​របាយការណ៍​UPR​ជុំ​ទី​៣​សម្រាប់​កម្ពុជា​

631
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​ ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ត ំណាង​កម្ពុជា​លោ​កជិន ​ម៉ា​លីន ​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា​បានធ្វើ​សេចក្តី​ថ្លែង​ការ​ណ៍ពី​វឌ្ឍនភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ជាមួយ​នោះ ​ប្រកាស​ជា​ផ្លូវការ​ក្នុងការ​ទទួល​យកមក​អនុវត្ត​អនុសាសន៍​UPR(​ការត្រួតពិនិត្យ​ជាស​កល​​តាម​កាលកំណត់​)​ចំនួន​១៧៣​និង​កត់សម្គាល់​ចំនួន​២៥​ក្នុងចំណោម​អនុសាសន៍​សរុប​ចំនួន​១៩៨ ​ដែល​ផ្តល់​ដោយ​រដ្ឋ​សមាជិក​ចំនួន​៧៣​។​

តំណាង​កម្ពុជា ក៏បាន​ថ្លែង​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នោះ​ផងដែរអំពី​មូលហេតុ​នៃ​ការទទួលយកអនុសាសន៍​ទាំង​១៧៣​។​មូលហេតុ​នៃ​ការកត់សម្គាល់​អនុសាសន៍​ទាំង​២៥ ព្រមទាំង​យន្តការ​នៃ​ការដាក់ឱ្យ​អនុវត្តន៍​និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​អនុសាសន៍​ដែល​ទទួលយក​ទាំងអស់​នោះ ក្នុងការ​ការពារ​និង​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

​ការទទួលយក​អនុសាសន៍​ដែលមាន​ចំនួន​ច្រើន រហូតដល់​១៧៣​នេះ គឺ​ដោយហេតុថា អនុសាសន៍ទាំងនោះ​ស្របទៅនឹង​ឆន្ទៈ ក៏ដូចជា​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល លើ​គ្រប់​វិស័យ​ក្នុង​ការការពារ​និង​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​។

​ចំណែកឯ​អនុសាសន៍​ទាំង​២៥​ដែល​ត្រូវធ្វើ​ការកត់សម្គាល់​វិញ​គឺ​ដោយហេតុថា​អនុសាសន៍​ទាំងនោះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​និង​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ពិត​ជាក់ស្តែង​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៅ​កម្ពុជា​ឡើយ​។

​ជាពិសេស​អនុសាសន៍​ទាំងនោះ​មិនអាច​អនុវត្តន៍បាន ដោយ​ផ្ទុយទៅនឹង​ក្របខ័ណ្ឌ​ច្បាប់​រួមមាន​រដ្ឋធម្មនុញ្ញ​និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​ទៀត​ដែលមាន​ជាធរ​មាននៅ​កម្ពុជា​។​ត្រូវ​បានលើកឡើង​ក្រោមរូបភាព និង​របៀបវារៈ​នយោបាយ ជាជាង​ទិដ្ឋភាព​បច្ចេកទេស និង​គោលការណ៍​គ្រឹះ​នៃ​ការអនុវត្ត​សិទ្ធិ​និង​សេរីភាព ក្នុងសង្គម​ប្រជាធិបតេយ្យ​។​

​បន្ទាប់ពី​ការអនុម័ត​ជា​ផ្លូវការ​នូវ​របាយការណ៍ UPR​ជុំ​ទី​៣​សម្រាប់​កម្ពុជា​ក្នុង​កិច្ចប្រជុំ​នេះ​រួច គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹងធ្វើ​ការបែងចែក​អនុសាសន៍​ដែល​ទទួលយក​ទាំងអស់​នេះជូនទៅ​គ្រប់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ន៍។​

តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​របស់​ស្ថាប័ន​ទាំងនោះ ដើម្បី​រាយការណ៍​ជូនទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​វិញ អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត នា​សម័យប្រជុំ​ត្រួតពិនិត្យ​លើក​ទី​៤ នៅ​៤​ឆ្នាំក្រោយ​។

​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ផងដែរ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ពិភាក្សា និង​ពិគ្រោះ​យោបល់ អំពី​យន្តការ​នៃ​ការអនុវត្ត​អនុសាសន៍​ដែល​ទទួលយក ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​តំណាង​រដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍​និង​អង្គការ​សង្គម​ស៊ី​វី​ល​ជាតិ​និង​អន្តរជាតិ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម