ឃាត់​រថយន្ត​តាក់ស៊ី​ជនជាតិ​ចិន​៣​គ្រឿង​យក​សាកសួរ​ ដោយ​ឃើញ​បើកបរ​មិន​ប្រក្រតី​ក្នុង​ទីក្រុង

541
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឃាត់​រថយន្ត​តាក់ស៊ី​បើកបរ​ដោយ​ជនជាតិ​ចិន ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុងព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​៥ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ​តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី​ សុខា​ ស្នងការរង​នគរបាល​ខេត្ត​ថ្លែងថា ​ជា​ជំហាន​ដំបូង​មាន​រថយន្ត​តាក់ស៊ី​ប្រភេទ​នេះ​ចំនួន​៣​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន ត្រូវបាន​ឃាត់​យកមក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់​ក្នុងនោះ​រួមមាន​:

១-​រថយន្ត​ម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ​2L-4842 បើកបរ​ដោយ​ឈ្មោះ CHEN QILIN ភេទប្រុស អាយុ ២៧​ឆ្នាំ ជនជាតិចិន ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​២-​រថយន្ត​ម៉ាក CAMRY ឆ្លាម ពណ៌បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ​2P-2330 បើកបរ​ដោយ​ឈ្មោះ GAN MENG ភេទប្រុស អាយុ ៣១​ឆ្នាំ ជនជាតិចិន ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​៣-​រថយន្ត​ម៉ាក CAMRY ឆ្លាម ពណ៌បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ​2I-3423 បើកបរ​ដោយ​ឈ្មោះ NONG KE ភេទប្រុស អាយុ ៤១​ឆ្នាំ ជនជាតិចិន ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​

​រថយន្ត​តាក់ស៊ី​ទាំង​៣​គ្រឿង​នេះ រក្សាទុក​បណ្តោះអាសន្ន​សិន ដើម្បី​ធ្វើការ​ពិនិត្យ ៕S/​Ha