​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ពាក់ព័ន្ធ​ករណី​នាំ​នារី​ក្មេងៗ​ឱ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​

687
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំ​ដោយ​លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ ​បាន​ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស ( នាំនារីក្មេងៗឱ្យ រួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ )​ដោយបានឃាត់ខ្លួន មនុស្សចំនួន​៦ នាក់កាលពី​រសៀល​ថ្ងៃ ទី​៥ ខែកក្កដា ឆ្នាំ ២០១៩​។​

​សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះខន ចាន់ ណាវី ភេទស្រី អាយុ ២២ ឆ្នាំ ជា មេខ្យល់ និងជនរងគ្រោះ​៥ នាក់ អនីតិជន ៣ នាក់ ) នៅចំណុចភោជនីយដ្ឋាន ឈូករ័ត្នម្ហូបខ្មែរ ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ឃាត់ខ្លួន ៣ នាក់ ) និងនៅចំណុចផ្ទះសំណាក់ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ ( ឃាត់ខ្លួន៣នាក់ ) ។​

​បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅ តុលាការចាត់ការតាមនីតិវិធី ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម