​រថយន្ត​ព្រូស​ពីរ​គ្រឿង​បើក​បុក​គ្នា​បណ្ដាល​ខូចខាត​យ៉ាងដំណំ​

496
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​អ្នកបើកបរ និង​រួម​ដំណើរដោយមនុស្ស​ប្រុស​ស្រី​បីនាក់​ទៀត​បាន​បើករថយន្ត​ម៉ាក​ព្រូស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AA4289​ក្នុងស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​​​ ​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ព្រូស​ដូចគ្នា​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AT0453​ប៉ើង​ទៅ​ផ្ទប់​នឹង​បង្គោល​ភ្លើង​ថ្ម​​ បណ្ដាលឱ្យ​មនុស្ស​បីនាក់​របួស​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​១៥៥​កែង​និង​ផ្លូវ​៤៣២​ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​សៅ​រ៍ទី​៦​ខែ​កក្ក​ដា​ឆ្នាំ​២០១៩​។​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចុះ​វាស់វែង​ស្ទូ​​ច​រថយន្ត​ទាំងពីរ​គ្រឿង​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha