​រ​ថយ​ន្តុ​លុច​ស៊ី​ស ​បើក​បុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ ​ក្រឡាប់​ជើងទ្រ​មេឃ​

524
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដាល​ខ្ទាត​ចេញ ​ហើយ​បន្ត​ទៅបុក​បង្គោល​ភ្លើងស្តុប​មួយ​ដើម​បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់​ជើងទ្រ​មេឃ​ ម្ចាស់​រថយន្ត​រងរបួស​ស្រាល​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ចំណុច​មុខ​សាលាបឋមសិក្សា​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៦​ខែ​កក្កដា​ឆ្នាំ​២០១៩​។​

​ប្រភព​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​លុ​ចស៊ី​ស RX400n ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2S 0144 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ យ៉ាង​លឿន​ បានជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ប៉ើង​អស់​មួយ​កង់​ទៅ​ចំណីផ្លូវ​ម្ខាង​ទៀត​។​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ បាន​បន្ត​ទៅបុក​ផ្ទប់​ជាមួយនឹង​បង្គោល​ភ្លើងស្តុប​ក្រពឹត​និង​ទ្រេត​អស់​មួយ​ដើម​ទៀត​ រថយន្ត​ក៏​ក្រឡាប់​ផ្ងារជើង​ឡើងលើ​។​

​ម្ចាស់​រថយន្ត​បាន​លូន​ចេញពី​ក្នុង​រថយន្ត​រងរបួស​ស្រាល​ឡើង​ជិះ​កង់​បី​បើក​គេច​បាត់​បន្សល់ទុក​តែ​រថយន្ត​បង្ក​នៅ​កន្លែងកើតហេតុ​។​ក្រោយ​កើតហេតុ​សមត្ថកិ្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​មក​វាស់វែង​ស្ទូច​រថយន្ត​បង្ក​យកទៅ​ទុក​នៅ​ចរាចរ​ណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លួ​វ​ច្បាប់​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម