​អគា​សាលារៀន​អំណោយ​អង្គការ​សម្រេច​សុបិន​កុមារ​ម្ពោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​

667
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​អគារ​សាលារៀន​ជាច្រើន​ដែលជា​អំណោយ​អង្គការ​សម្រេច​សុបិន​កុមារ​បានរួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​ខេត្តបន្ទាយមានជ័យ​។​គឺ​សម្រាប់​សិស្សានុសិស្ស សិក្សា​រៀនសូត្រ​ប្រកបដោយ​គុណភាព​ចំណេះដឹង​ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី ។

​លោក​អ៊ុ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយ​ដូច្នេះ ពេល​អញ្ជើញ​ម្ពោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារសិក្សា​១​ខ្នង​មាន​៤​បន្ទប់​និង​សមិទ្ធផល​នានា​ដែល​គឹ​ត​ជា​ទឹកប្រាក់​ចំនួន​៤៣.៤៨០​ដុល្លារ​ជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា​នៅ​សាលាបឋមសិក្សា ចំការចេក​ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​នៅ​រសៀល​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ ២០១៩​។

​លោកស្រី​ហ្គ្រិ​ស​ស្ទី​ន​រេញ​ហាដ​រី​ឌី​ហ្គើ​ជាស​វន​ករ​នៃ​មូលនិធិ​សម្រេច​សុបិន​កុមារ​បាន​សម្តែង​នូវ​ក្តី​សប្បាយរីករាយ​ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដើម្បី​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយឡែក​នៅ​ខេត្តបន្ទាយមានជ័យ​។​

ពិសេស​អគារសិក្សា បណ្ណាល័យ បង្គន់​អនាម័យ អាង​ចម្រោះ​ទឹក​ទឹកស្អាត​រាប់រយ​ដែល​បានផ្តល់​រួច​នឹង​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ឲ្យ​មានឱកាស​សិក្សា​រៀនសូត្រ មាន​អនាម័យ សុខភាព​ល្អ ៕S/

​រូបថត : លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ម​ន្ត្រូ​ី​ព្រមទាំង​លោកស្រី ហ្គ្រិ​ស​ស្ទី​ន រេញ​ហាដ រី​ឌី​ហ្គេ​ី ជាស​វន​ករ នៃ​មូលនិធិ​សម្រេច​សុបិន​កុមារ​សម្ពោធ​អគារសិក្សា​សាលាបឋមសិក្សា​ចម្ការចេក (​រូប​: ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម