សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព​

647
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​និង​ការប្រកាស​ចេញ​ជា ផ្លូវការ​នូវ “​យុ​ទ្ឋ​សាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣​និង​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ច ប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ឋិ​មនុស្ស​អ​.​ស​.​ប ប្រកបដោយ​ជោគជ័យ​បំផុត​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លង មកនេះ​។​


​ដោយឡែក​យោងតាម​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រឹក​ថ្ងៃទី​៦​ខែកក្កដា​បានសរសេរថា​សូម​អរគុណ​បងប្អូន​ខ្មែរ​នៅ​អឺរ៉ុប​ទាំងអស់​ដែល​បានមក​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​យ៉ាង​កុះករ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដែល​បង្ហាញ​នូវ​ការគោរព​ស្រឡាញ់ គាំទ្រ និង​ជឿជាក់​ឥត​ងាករេ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ពិត​រហូតមកដល់​សព្វ​ថ្ងៃ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម