ជើង​ខ្លាំង​ថៃ សេង ធៀង​ណ​យ និង រឿង សោ​ភ័​ណ្ឌ ណាត់ជួប​គ្នា លើស​ង្វៀន

671
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​៧ មិថុនា អ្នក​ប្រដាល់​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ បាន​ណាត់​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ សេង ធៀង​ណ​យ (Seng Thieng Noy) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ឡើយ ។ នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ហើយ​ឡើង​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ តែម្ដង ។ សោ​ភ័​ណ្ឌ ពូកែ​ឆ្វេង តែ​កម្លាំង​របស់គេ ប្រកួត​បាន​ខ្លាំង តែត្រឹម ៣ ទឹក​ប៉ុណ្ណោះ បើ​ទឹក​ទី​៣ គេ​ផ្ដួល​គូប្រកួត មិនបាន​ទេនោះ ចាប់ពី​ទឹក​ទី​៤ ទៅ កម្លាំង​គេ​ធ្លាក់ចុះ​។​

រឿង សោ​ភ័​ណ្ឌ និង សេង ធៀង​ណ​យ

​សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៧​ដង ឈ្នះ​១៤៥​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​៤ ដង ។ ការប្រកួត​ចុងក្រោយ​របស់ សោ​ភ័​ណ្ឌ គឺ​ចាញ់​អ្នក​ប្រដាល់​ថៃ អាវ វ៉ា​តាន (Ao Watan) ដោយ​ពិន្ទុ ។ សម្រាប់​ការប្រកួត​នេះ មិនដឹងថា សោ​ភ័​ណ្ឌ អាច​យកឈ្នះ សេង ធៀង​ណ​យ បាន​ឬ​មិនបាន ?​។ ចំណែក អ្នក​ប្រដាល់​ថៃ សេង ធៀង​ណ​យ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦៤​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​២​ដង មិនដឹងថា គេ​ឆ្លងដែន​មកនេះ ដើម្បី​បង្ក្រាប​សោ​ភ័​ណ្ឌ ឬ ក៏ត្រូវ​សោ​ភ័​ណ្ឌ បង្ក្រាប​វិញ​នោះឡើយ ?​។​

​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេ ស​ថ្ង​ក ខេត្តស្វាយរៀង ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត សាយ​ឈុន (Phat Saichhun) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ពុំ​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ដែរ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​នោះទេ ។ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ កីឡាករ​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍ នោះ​ថា លោក​ក៏​ពុំ​ធ្លាប់​ឃើញ អ្នក​ប្រដាល់​ថៃ​រូបនេះ វ៉ៃ​ដែរ តែ​គ្រូ និង ប្រធាន​ក្លិប​របស់គេ​ថា មិន​អន់​ឡើយ ។​

សេង ស្រឿ​ន និង ផេ​ត សាយ​ឈុន​

​ចំពោះ សេង ស្រឿ​ន ពេលខ្លះ គេ​វ៉ៃ​ល្អ​មែនទែន តែ​ពេលខ្លះ គេ​វ៉ៃ​អន់ ។ គេ​ជា​អ្នក​ប្រដាល់ ដែល​ប្រើ​ជើង​ទាត់​បានល្អ កណ្ដាប់ដៃ​ធ្ងន់ ចំពោះ​កែង មិនសូវ​ជា​ច្បាស់​នោះទេ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៩​ដង ឈ្នះ ៦៩​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​១​ដង ។ រីឯ​ផេ​ត សា​ឈុន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៩​ដង ឈ្នះ​៥០​ដង និង​ចាញ់​៩​ដង ។ កំណត់ត្រា​ប្រកួត​របស់គេ មិនអាក្រក់​ទេ តើ​គេ​អាច​ផ្ដួល សេង ស្រឿ​ន បាន​ឬទេ​?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ថៃ រ៉េត ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ សូត្រ សាណូ ក្លិប​បក្សី​ស្លាប​ដែក ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​