ខូចខាត​និង​របួស​ខ្លះ​ក្នុង​រញ្ជួយ​ដី​ខ្លាំង​លើក​ទី​២​នៅ​កាលីហ្វ័រ​ញ៉ា​ខាងត្បូង​

611
ចែករម្លែក

​ការខូចខាត​អាគារ​ខ្លះ​ត្រូវបាន​រាយការណ៍​បន្ទាប់​ពី​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​អាម៉េរិក​បាន​និយាយថា រញ្ជួយ​ដី​កំលាំង​៧,១​រិ​ច្ឆ​ទ័រមួយ​វាយប្រហាររ​ដ្ឋកា​លី​ហ្វ័​រញ៉ា​ខាងត្បូង​កាល​​ពី​យប់​ថ្ងៃ​សុក្រ​ទី​៥​កក្កដា នៅ​មួយថ្ងៃ​បន្ទាប់​ពី​រញ្ជួយ​ដី​ខ្លាំង​បំផុត​មួយ​វាយប្រហារ​តំបន់​នេះ​ក្នុង​រយៈពេល​២៥​ឆ្នាំ​។​

​រញ្ជួយ​ដី​វាយប្រហារ​ទីប្រជុំជន​រីត​ហ្កេ​ច​ក្រេស នៅ​ចម្ងាយ​២០២​គីឡូម៉ែត្រ​ពី​ទីក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​។​

​នាយកដ្ឋា​អគ្គិភ័​យបាន​និយាយថា រញ្ជួយ​ដី​នេះ​បាន​បង្ក​ការខូចខាត​អាគារ​ខ្លះ ដោយ​ធ្វើអោយ​ផ្ទះ​រញ្ជួយ គ្រឹះ​ប្រេះ​បែក របង​រលំ​ដួល ប្រេះ​ផ្លូវ បង្ក​អគ្គិភ័យ​និង​បង្ក​ការរង​របួស​​មនុស្ស​ជាច្រើន​នាក់​។​

​រញ្ជួយ​កំលាំង​តូច​ដល់​ទៅ​ជាង​១.៧០០​លើក​បាន​ធ្វើអោយ​កក្រើក​តំបន់​វាល​ខ្សាច់​ចាប់តាំងពី​រញ្ជួយ​កំលាំង​៦,៤​រិ​ច្ឆ​ទ័រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​មនុស្ស​មួយចំនួន​តូ​វ​ក៏​ត្រូវបាន​រាយការណ៍​ក្នុង​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​ផ្ទះ​ពីរ​បាន​ឆេះ​ដោយសារ​បែក​បំពង់​បង្ហូរ​ហ្គាស​។​

​សេវា​រថភ្លើង​ក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​Metrolink បាន​និយាយថា​ខ្លួន​បាន​បញ្ឈប់​សេវា​នៅ​ទីប្រជុំជន​រីត​ហ្កេ​ច​ក្រេស​ដែលមាន​មនុស្ស​៤​លាន​នាក់​។​

​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​រញ្ជួយ​ដី​កំលាំង​ខ្លាំង​បំផុត​នៅ​កាលីហ្វ័​រញ៉ា​ខាងត្បូង​ចាប់តាំងពី​រញ្ជួយ​កំលាំង​៦,៦​រិ​ច្ឆ​ទ័រ​កាលពី​ឆ្នាំ​១៩៩៤ ។​រញ្ជួយ​ដែល​បាន​វាយប្រហារ​តំបន់​ឡូ​ស​អ៊ែន​​ជើ​ឡេស​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ពេលនោះ បាន​សម្លាប់​មនុស្ស​៥៧​នាក់ និង​បង្ក​ការខូចខាត​រាប់​ពាន់​លាន​ដុល្លារ​៕​ដោយ​៖​វាសនា​

រញ្ជួយ​ដី​កាលពី​ថ្ងៃ​សុក្រ បង្ក​អគ្គិភ័យ ប្រេះ​ផ្លូវ​និង​ធ្វើអោយ​កក្រើក​ញ័រ​រាប់រយ​គីឡូម៉ែត្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម