ការប្រកួតបាល់ទាត់ដ៏ធំមួយនិងចាប់ផ្តើមចុងខែសីហា ដើម្បីប្រមូល ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា

1003
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
កម្មវិធីប្រកួតបាល់ទាត់ដ៏ធំមួយនិងចាប់ផ្តើមធ្វើឡើងនាចុងខែសីហា ខាងមុខនេះ ដែលមានតារាសម្តែងដែលជាកីឡាបាល់ទាត់ Cambodia Super Star និង ប្រកួតជាមួយក្រុមបាល់ទាត់ថៃ រួមជាមួយនិងកីឡាករអាជីព ល្បីៗផងដែរ។ នេះបើតាមការអោយដឹងពីលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និង លោក មករា អ្នកចាត់ការក្រុមបាល់ទាត់របស់ក្លឹបបឹងកេត ថ្លែងក្នុងពិធី សន្និសីទកាសែតកាលពីថ្ងៃសុក្រ ទី៥ កក្កដា ២០១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា។

ថ្លែងប្រាប់អ្នកសារពត៌មាន លោក អ៊ិន សុភិន បានបញ្ជាក់ថា សម្រាប់សំបុត្រ អ្នកចូលរួមទស្សនាទាំងអស់ និងផ្តល់ជាជំនួយជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ មូលនិធិ គន្ធបុប្ផាផងដែរ។

ចំពោះតម្លៃលក់សំបុត្រ មានតម្លៃ​១ម៉ឺន សម្រាប់កន្លែងធម្មតា និងតម្លៃ២ម៉ឺនរៀល សម្រាប់កន្លែង VIP ដោយនឹងមានការលក់ចំនួន ១៥កន្លែង។ កម្មវិធីនេះ ក៏មានការ ចូល រួមឧបត្ថម្ភ មូលនិធិពីថ្នាក់ដឹកនាំធំៗនៅក្នុងប្រទេសកម្ពុជា ហើយជាពិសេស មានការគាំទ្រ ដោយសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃប្រទេសកម្ពុជាផងដែរ។

ក្រៅពីការប្រកួតនោះ ក៏មានការប្រកួតមិត្តភាព រវាងក្រុមតារាសិល្ប:របស់ ផលិត កម្មមហាហង្ស និង តារាសិល្ប:តំណាងប្រទេសថៃ អមដោយការសម្ដែងសិល្ប: នៅលើទីលាននោះផងដែរ។ លោកថា កម្មវិធីនេះ នឹងមានតារានៃប្រទេសទាំង២ ចូលរួមច្រើននាក់ ប៉ុន្តែមិនទាន់បញ្ជាក់ថា រួមមានតារាណាខ្លះនោះទេ ក្នុងពេលដែល លោករំពឹងថា តារារបស់កម្ពុជា និងហ្វេនគាំទ្រ នឹងចូលរួមកុះករ។

លោក Sak Chanbotum តំណាង All Stars Charity Soccer Match និងជាទីប្រឹក្សា សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឩទ្ទេសបណ្ឌិត្យ ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណមហានិកាយ បានអះអាងថា ថវិកាដែលបាន ពីកម្មវិធីប្រកួតមិត្តភាពនេះ នឹងប្រើប្រាស់ សម្រាប់មូនិធិរបស់មន្ទីរ ពេទ្យគន្ធបុប្ផា ទាំងអស់ ដើម្បីឲ្យមន្ទីរពេទ្យកុមារមួយនេះ មានលទ្ធភាពបន្តសកម្មភាព ក្នុងព្យាបាល កុមារនៅកម្ពុជា ទាំង៥ទីតាំង៕

ទីតាំងផ្សាយពាណិជ្ជកម្ម