សមត្ថកិច្ច​ចាប់បាន​ចោរលួច​ប្លន់​ចំនួន​៥​នាក់​តាម​ដីកា​តុលាការ​

555
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​ស្នាក់ការ​សន្តិសុខ​៥០៨​ដឹកនាំ​ដោយ​លោក​ប្រធាន​ស្នាក់​បាន​ស្រាវជ្រាវ​តាម​ចាប់បាន​ខ្លួន​មុខសញ្ញា​ចោរលួច​ប្លន់​ចំនួន​៥​នាក់​តាម​ដីកា​តុលា​ការដែល​ពួកវា​ធ្លាប់ធ្វើ​សកម្មភាព​នៅ​ភូមិសាស្ត្រ​បឹង​ទន្លេសាប​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៤​កន្លងទៅ​។

​លោក​វរសេនីយ៍ត្រី​ពៅ​ទុំ​ប្រធាន​ស្នាក់ការ​សន្តិសុខ​៥០៨​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​មាន​១​ឈ្មោះ​ជួន នី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​។​២​ឈ្មោះ​សុខ​ណា​ង​ហៅ​ឆើ​ញ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​៣​ឈ្មោះថា​តាក់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ជនសង្ស័យ​ទាំងបី​នាក់​រស់នៅ​ភូមិ​ព្រែក​ទាល់​ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​។​

​លោក​ពៅ​ទុំ​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នេះ​គឺ​អនុវត្តតាម​ដីកា​លេខ​១៧៨១៧៩​និង​១៨០​របស់លោក​ញាណ​សុវណ្ណ​ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បួង​ខេត្ត​ចុះ​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩​ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៤​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​។​

​ក្រោយ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងបី​នាក់​រួចមក​កម្លាំង​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​ពីរ​នា​ក៎ទៀត​។​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវប្រគល់​ឱ្យកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕S/


​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម