កម្លាំង​ល្បាត​របស់​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​៨​កញ្ចប់​

780
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ ល្បាត​ប្រទះ​ជួប​និង​ចាប់​ឃាត់ខ្លួន​បាន រួមជាមួយ​ថ្នាំញៀន​៨​កញ្ចប់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅមុខ​ក្លឹប​មី​ត​ណា​ញ ផ្លូវ​ចោមចៅ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ ឈ្មោះ ណេង ខៃ​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ក្រោម​បញ្ជា​របស់លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ជម្រុញ​ឲ្យ​កម្លាំង ផ្នែក ជំនាញ ប៉ុស្តិ៍​រដ្ឋបាល យកចិត្តទុកដាក់ បង្ក្រាប រាល់​បទល្មើស ដើម្បី​រក្សា សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ទើប​នៅវេលា​ម៉ោង​ខាងលើ កម្លាំង​អន្តរាគមន៍​ខណ្ឌ ល្បាត​ក្នុងភូមិ​សាស្ត្រ​ប្រទះ​ជួប​ជនសង្ស័យ​ខាងលើ ឃាត់​ត្រួតពិនិត្យ ឃើញ​មាន​លាក់​ថ្នាំញៀន​ជាប់​នឹង​ខ្លួន​ចំនួន​៨​កញ្ចប់ រួច​ឃាត់​នាំខ្លួន​ទៅ​ផ្នែក​ជំនាញ អនុវត្ត​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម