ស្រី​ស្រស់​បើករថយន្ត​សេរី​ទំនើប​បុក​បង្គោល​ភ្លើង​រង​ការខូចខាត និង​របួសស្រាល​សន្តិសុខ​ម្នាក់​

747
ចែករម្លែក

ដោយ​: គ្រី សម្បត្តិ​
​ភ្នំពេញ​:
ស្រី​ស្រស់​ម្នា​ក់បាន​បើករថយន្ត​សេរី​ទំនើប​ម៉ាក ឡិច​ស៊ី​ស RX 400H បុក​បង្គោល​ភ្លើង​សាធារណៈ បណ្តាលឱ្យ​រង​ការខូចខាត និង​របួសស្រាល​សន្តិសុខ​ម្នាក់ នា​វេលា​ម៉ោង​២​នឹង​៤០​នាទី​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦០ កែង​នឹង​ផ្លូវ​ព្រះស៊ីសុវត្ថិ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។​

​ប្រភពព័ត៌មាន​ពី​បុរស​ជាស​ន្តិ​ម្នាក់​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​នារី​វ័យក្មេង​ម្នាក់​ចេញពី​ហាង​ម្ហូប​កូរ៉េ ដោយបាន​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX 400H ពាក់​ស្លាក​លេខ ភ្នំពេញ 2AM – 1774 ក៏បាន​ជ្រុល​មក​បុក​បង្គោល​ភ្លើង​សាធារណៈ​ពេញទំហឹង រង​ការខូចខាត​យ៉ាងដំណំ ចំណែក​ខ្លួន​គាត់​បាន​រងរបួស​ស្រាល ដោយ​គេចខ្លួន​ទាន់​កុំ​អី​មិនដឹង​ជា​យ៉ាងណា​នោះទេ ។ បន្ទាប់ពី​បង្កហេតុ​នារី​រូបនោះ បាន​យក​របស់របរ​ចេញពី​ក្នុង​រថយន្ត គេចខ្លួនបាត់​តែម្តង ។​

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន និង​សមត្ថកិច្ច​ជំនាញ​បាន​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕