ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បង្ហាញ​មេខ្លោង​ជួញដូរ​-​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​១០​នាក់​

1149
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​
​ភ្នំពេញៈ
ស្នងការ​នគរបាល​ខេត្តកំពង់ធំ បានធ្វើ​សន្និសីទកាសែត​កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ បង្ហាញ​មេខ្លោង​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ចំនួន​១០​នាក់ ដែល​ធ្វើ​សកម្មភាព​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​យ៉ាងសកម្ម​ខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តកំពង់ធំ និង​ក្នុង​ខេត្តកំពង់ធំ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៣ ខែ កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ និង​៤០​នាទី ចំនុច​ភូមិ កំពង់រ​ទះ សង្កាត់ កំពង់រ​ទះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​លោក​វរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​បាន ២ នាក់​៖
១- ឈ្មោះ វេណ វ៉ាន់​មុន្នីនាថ ភេទ ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ រលួស សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹងសែន ​។ ២- ឈ្មោះ លី​ញ គឹម​សេង ភេទ ប្រុស អាយុ ៣០​ឆ្នាំ​រស់នៅ​ភូមិ គោក​ងួន ឃុំ ត្រពាំង​ឬ​ស្សី ស្រុក កំពង់ស្វាយ ។

​បន្ទាប់មក​សមត្ថកិច្ច​ប្រើប្រាស់​វិធានការ​ជំនាញ​ស្រា​ជ្រាវ​ស៊ើបអង្កេត​ឈានទៅ​ឃាត់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន ២ នាក់​ទៀត ១- ឈ្មោះ សាន សុខ​នឿន ភេទ ប្រុស អាយុ ១៨​ឆ្នាំ​រស់នៅ​ភូមិ ក្រសាំង ឃុំ ត្រពាំង​ឬ​ស្សី ស្រុក កំពង់ស្វាយ ។ ២- ឈ្មោះ អ៊ុច ឌី​ណា ភេទ ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ស្រ​យ៉ូ​វ សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹងសែន ។ បន្តមកនៅ​ព្រឹក​ថ្ងៃទី​៤ ខែ កក្កដាសមត្ថកិច្ច​បាន​បន្ត​នីតិវិធី ឈានទៅ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​បាន​ចំនួន ៦ នាក់​។ក្នុងនោះ
១- ឈ្មោះ ស៊ន សៀន​ម៉ៃ ភេទ ប្រុស អាយុ ២១ ឆ្នាំ ភូមិ​ពោធិ​អ៊ុន សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹងសែន ។ ២- ឈ្មោះ អួត សារ៉ាត់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់ ព្រៃ​តា​ហ៊ូ ក្រុង ស្ទឹងសែន ។ ៣- ឈ្មោះ ម៉េង កំ​សាន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ ប្រាសាទ​ស្វាយព្រៃ ឃុំ ត្រពាំង​ឬ​ស្សី ស្រុក ​។ ៤- ឈ្មោះ យ៉ោ សាលី ភេទ ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ រវាង ឃុំ រំចេក ស្រុក បន្ទាយស្រី ខេត្តសៀមរាប ។ ៥- ឈ្មោះ សឿន សិលា ភេទ ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ ត្រពាំង​ឬ​ស្សី ស្រុក កំពង​ស្វាយ និង ៦- ឈ្មោះ អ៊​ន អ៊ា​ត់ ភេទ ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​សេរី​វង្ស ឃុំ ត្រពាំង​ឬ​ស្សី ស្រុក កំពង់ស្វាយ ។ ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន​ខុសច្បាប់​ចំនួន​១២​កញ្ចប់ ទម្ងន់ ៤៥.២​ក្រាម ,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង​,​ទូរស័ព្ទដៃ​០៤​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួនទៀត​។ ករណី​ខាងលើនេះ​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ ។

​លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា បើ​ត្រួតពិនិត្យ​តាម​ទិន្នន័យ​បទល្មើស​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៩ បើ​ប្រៀបធៀប​និង​ទិន្នន័យ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ បទល្មើស​គ្រឿងញៀន មានការ​ថយចុះ ។ ដោយ​មន្ត្រី​ជំនាញ​បាន​អនុវត្តតាម​គោលការណ៍ របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿង ដំណាក់កាល​ទី ១,​ដំណាក់កាល​ទី​២, ដំណាក់កាល​ទី​៣ ដំណាក់កាល​ទី​៤ នេះ​។ ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​សហការ​ណ៍ ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ចុះ​ផ្សព្វផ្សាយ​ផលប៉ះពាល់​នៃ​គ្រឿងញៀន​មាន​លក្ខណៈ​ទូលំទូលាយ ដល់​មូលដ្ឋាន ដល់​ស្រទាប់​មហាជន រួមមាន​រោងចក្រ គ្រិះ​ស្ថាន សាលារៀន ខារ៉ាអូខេ ក្លឹប​កំសាន្ត ទីកន្លែង​សប្បាយភាព​នានា តំបន់​ងាយ​រងគ្រោះ​ទូទាំង​ខេត្តកំពង់ធំ​។​

​លោក​បាន​បញ្ជាក់ថា បើ​អាណាព្យាបាល​មួយចំនួន​មានការ​សង្ស័យ​ទៅលើ​បុត្រាបុត្រី​របស់ខ្លួន មានការ​ពាក់ព័ន្ធ ប្រើប្រាស់​សារធាតុ​ញៀន គាត់​បាន​នាំ​បុត្រាបុត្រី មក​សមត្ថកិច្ច ដើម្បី​ធ្វើតេស្ត ស្វែងរក​សារធាតុ​ញៀន​ខុសច្បាប់ និង​សហការ​បញ្ជូន​បុត្រាបុត្រី​ទៅ​បន្សាប​សារធាតុ​ញៀន នៅ​មណ្ឌល​ស្ដា​នីតិសម្បទា ។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា យកចិត្តទុកដាក់​ចូល​រួម​ការងារ​ប្រឆាំង​គ្រឿង​ញៀ​ជា​ការងារ​អទិភាព​មួយ ដើម្បី​ឈានទៅ​លុបបំបាត់​បទល្មើស​គ្រឿង និង​អំពាវ​ដល់​ស្រទាប់​យុវជន​ត្រូវ​ជៀស​អោយ​ឆ្ងាយ ពី​គ្រឿងញៀន និង​ឆ្លើយថា​ទេ ចំពោះ​គ្រឿងញៀន​គ្រឿងញៀន​បំផ្លាញ់​អ្វីៗ​គ្រប់យ៉ាង អនាគត​,​គ្រួសារ សង្គមជាតិ​។ បើ​មនុស្ស​យើង​ត្រូវបាន​គ្រឿងញៀន គ្រប់គ្រង​បាន​ហើយ​ធ្វើ​ឲ្យ​មនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែង​ស្គាល់​ខុស ត្រូវ អំពី​ល្អ អំពើអាក្រក់ សាច់ញាតិ​ឪពុក ម្តាយ បងប្អូន មនុស្ស​ជាទី​ស្រឡាញ់ ជាដើម ៕ ​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម