​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បើក​វេទិកាសាធារណៈ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ហ៊ុនសែន​កំចាយមារ

1008
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​កំចាយមារ​)៖​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំចាយមារ​ខេត្ត ព្រៃវែង​បាន​បើក​ធ្វើ​វេទិកាសាធារណៈ​ មួយ​ដើម្បី​ស្តាប់​និង​ទទួលយក​សំ​ណូម​ពរ​និង​ផល​លំបាក​នានា​របស់​លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន កំចាយមារ និង​បាន​ដោះស្រាយ​រាល់​បញ្ហា​ព្រមទាំង​សំណូមពរ​ទាំងឡាយ​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​ទីនោះ​ផងដែរ ។

លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុងការងារថ្នាក់ចុះជួយស្រុកកំចាយមារខេត្តព្រៃវែង អញ្ជើញបើកវេទិកាសាធារណៈនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី ៦ ខែ កក្កដា ២០១៩ ៕

​វេទិកាសាធារណៈ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃទី៦កក្កដា ២០១៩ នៅក្នុង​វិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត ស្តើង សុខុម រដ្ឋលេខា​ធី​ការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុនិងជា​ប្រធា ន​ក្រុមការងារ​ថ្នាក់ជាតិចុះជួយ​ស្រុក​កំចាយមារ ដោយមាន​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្សនិង​ប្រជាពលរដ្ឋ​ប្រមាណជាង១ពាន់នាក់ ។​

​នៅក្នុង​ពិធី​បើក​វេទិកាសាធារណៈ​នោះ​លោក ស្តើង សុខុម បាន​លើកឡើងថា​រាជរដ្ឋាភិ បាលដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បា​នប​ង្កើត​វេទិកាសាធារណៈ​នេះ​ឡើង​ក្នុង​គោលបំណង​ស្តាប់​នូវ​មតិយោបល់​និង​គំនិត​ទស្សនៈ​ល្អៗពី​លោកគ្រូអ្នកគ្រូ ទាំងអស់​ដើម្បី​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​គោលនយោបាយ​នានា​ក៏ដូចជា​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ពាក់ព័ន្ធ​និង​វិស័យ​អប់រំ ។​ ដូចនេះ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​អាច​លើកឡើង​នូវ​ចំណុច​ទាំងឡាយ​ដែល​ខ្លួន​បាន​ជួបប្រទះ​គិតថា​មិន​ត្រឹមត្រូវ​មិន​ស្របទៅនឹង​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​គឺអាច​លើកឡើង​នៅពេលនេះ​និង​ផ្តល់​ជា​គំនិត​សម្រាប់​ការកែលំអ​ហើយ​ពួកយើងនឹង​ទទួលយក ។ ចំណុច​ណា​ដែល​ក្រុមការងារ​អាច​ដោះស្រាយ​ជូន​បាន​គឺ​ដោះស្រាយ​តែបើ​មិនអាច​ដោះស្រាយបាន​យើង​នឹង​ពាំនាំ​ទៅជូន​រាជ​រដ្ឋាភិ​បាល ។

​នៅក្នុង​វេទិកាសាធារណៈ​នេះ​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ហ៊ុន សែន កំចាយមារបានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការអនុវត្ត​ជាក់ស្តែង​ទាំងឡាយ​ដែល​ខ្លួន​បាន​ជួបប្រទះ​នៅក្នុង​ការសិក្សានិងបាន​លើក​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា។បញ្ហា​ដែល​ត្រូវបានលើកឡើង​មានដូចជា​កា​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ផ្តល់​សៀវភៅ​សិក្សា​ឲ្យ​បាន​គ្រប់គ្រាន់​ដាក់​នៅក្នុង​បណ្ណាល័យ​របស់​សាលា​ដើម្បី​ផ្តល់​ឲ្យ​សិស្ស​អាចចូល​អាន​និង​ស្រា វជ្រាវ​បន្ថែម។បើតាម​នាយក​សាលា​បញ្ជា​ក់ថា​សាលា​ត្រូវការ​សៀវភៅ​ប្រមាណ​ជា៨០០​ក្បាល ។ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ស្តើង សុខុម ក៏បាន​សួរ​យោបល់​ទៅ​សហការី​របស់លោក​ដែលជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​ដែលមាន​វត្តមាន​នៅក្នុង​វេទិកា​នោះ ហើយ​លោក​បាន​ទទួលយក​សំណូមពរ​នេះ​ថា​ក្រសួង​អប់រំ យុវជន​និង​កីឡា​នឹង​ពិនិត្យមើល​តម្រូវការ​ជាក់ស្តែង​របស់ វិទ្យាល័យ​ដើម្បី​បញ្ជូន​សៀវភៅ​មក​ដាក់​ក្នុង​បណ្ណាល័យ​នេះ ។

​ពាក់ព័ន្ធ​ការស្នើសុំ​កសាង​បង្គន់​អនាម័យ​បន្ថែម​នៅក្នុង​វិទ្យាល័យ​លោក ​ស្តើង សុខុម បានទទួល​យក​នឹង​បាន​បញ្ជាក់ជូន​លោកគ្រូ​អ្នកគ្រូ​និង​សិ​ស្សានុ​សិស្ស​នៅ​ទីនោះ​ថា​បញ្ហា​នេះ​លោក​បានទទួល​ការណែនាំ​ពីស​ម្តេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃនិងជា​ប្រធានក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង​ឲ្យ​ចុះមក​សិក្សា​រួចហើយ។លោក​ក៏បាន​ជម្រាបជូន​លោកគ្រូ​អ្នកគ្រូ​នៅ​ទីនោះ​ថាស​ម្តេច​ក្រឡាហោម ស ខេង នឹង​ផ្តល់ជូន​វិទ្យាល័យ​នេះ​នូវ​អន្តេវាសិក​សម្រាប់​គ្រូនិង​បង្គន់​អនាម័យ​ដើម្បី​ធ្វើ​ឲ្យ​វិទ្យាល័យ​នេះ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ បរិស្ថាន​ល្អនិងមាន​គ្រូបង្រៀន​ល្អៗ។ ជាមួយគ្នានេះ​លោក ស្តើង សុខុម ក៏បាន​ស្នើសុំ​ឲ្យ​លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចូលរួម​ជួយ​ថែរក្សា​នូវសមិទ្ធផល​ទាំងអស់​ដែលជា​សម្បត្តិ​រួម​របស់​យើង​គ្រប់គ្នា ។

​ក្រុមសិស្ស​ថ្នាក់​ទី១២ នៃ​វិទ្យាល័យ​នេះ​ក៏បាន​ស្នើសុំ​ឲ្យ​ជួយ​ពួកគេ​ក្នុង​ការរៀន​បំប៉ន​មុនពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។​ពាក់ព័ន្ធ​សំណូមពរនេះ​បើតាម​លោកនាយក​សាលា​បាន​ឲ្យ​ដឹងថា​ក្រសួង​អប់រំ​បានផ្តល់​ថវិកា​សម្រាប់​ការរៀន​បំប៉ន​នេះ​តែ​២​លាន​រៀល​ប៉ុណ្ណោះ​សម្រាប់​ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅ​រិ៍​និង​ថ្ងៃអាទិត្យ ។ ដូចនេះសាលា​នៅ​ខ្វះ​ថវិកា​ប្រមាណ២ លាន​រៀល​ទៀត​សម្រាប់​ឧបត្ថម្ភ​លោកគ្រូ​អ្នកគ្រូ ។​ពាក់ព័ន្ធ​នឹង​សំណូមពរ​នេះ​លោក ស្តើង សុខុម បានសម្រេចចេញ​ថវិកា​២លាន​រៀល​ដើម្បីឧបត្ថម្ភ​គ្រូបង្រៀន​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ ។ លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កំ​ជាយ​មារ​ បាន​ថ្លែងថា​នេះ​ជាការ​ផ្តល់ឱកាស​ដល់​សិស្ស​បាន​បំប៉ន​នូវ​ចំណេះដឹង​ព្រោះ​ការរៀន​បំប៉ន​ឬរៀន​ត្រៀម​នេះ​ផ្តោត​សំខាន់​ទៅលើ​កម្រិតយល់ដឹង​របស់​សិស្ស​ដែល​ត្រូវ​បំប៉នបន្ថែម​លើ​មុខវិជ្ជា​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​សិស្ស​ដែលមាន​ភាព​សា្ទ​ក់​ស្ទើរ​ឬមិនទាន់​យល់ច្បាស់​ឬក៏​បំពេញបន្ថែម​ទៅលើ​ចំណុច​ខ្វះខាត​តាម​មុខវិជ្ជា​មួយចំនួន​។លោក​បន្តថា​លើសពីនេះ​ទៀត​ការរៀន​បំប៉នក៏​អាច​ចាត់ទុកថា​ជា​គន្លឹះ​ពង្រឹង​ចំ ណេះដឹង​និង​ជា​ប្រទីប​នាំ​សិស្ស​ឱ្យ​ក្លាយជា​សិស្ស​និទ្ទេស A ក៏​ថា​បាន​ប្រសិនជា​សិស្ស​ទាំ​អស់​ស្រវា​ចាប់​ដោយ​ព្យាយាម​រៀនសូត្រ​ពិតមែន​នោះ​លោក​ពេញចិត្ត​ជួយ ។ជាមួយគ្នានេះ​លោក ស្តើង សុខុម ក៏បាន​ប្រកាស​លើកទឹកចិត្ត​ដល់សិស្សពូកែប្រឡងជាប់និទ្ទេសA ខ្ពស់ជាងគេលោកឧបត្ថម ១០០០ ដុល្លារចំនួន១នាក់(ខ្ពស់ជាងគេតែ១នាក់)។សិស្សបាននិទ្ទេសAនិងជាប់ អាហារូបករណ៍ទៅរៀននៅអុឺរ៉ុបឬអាមេរិកឧបត្ថមអ្នកជាប់បានទៅរៀនមុនគេតែ១នាក់ គត់ចំនួន១មុឺនដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេល៤ឆ្នាំ(ការជាប់អាហារូបករណ៍នេះត្រូវជាប់ក្នុងរយៈពេលយ៉ាងយូរបំផុត១ឆ្នាំក្រោយប្រឡងបាក់ឌុបឆ្នាំនេះ«២០សីហា២០​១៩​ដល់ ២០សីហា២០២០»)ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន។ពត៌មានបន្ថែមសូមទាក់ទង មកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា,CUSទូរស័ព្ទលេខ០៧៧ ៧៧៧៤៣៤ ។

​ពាក់ព័ន្ធ​ចំពោះ​ការស្នើសុំ​ឲ្យ​មានការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅក្នុង​បរិវេណ​វិទ្យាល័យនិង​ការ ទប់ស្កាត់​កុំ​ឲ្យ​មាន​ការសេប​គ្រៀង​ញៀន​នៅក្បែរ​វិទ្យាល័យលោក ស្តើង សុខុម បានប្រគល់​ភារកិច្ច​ជូនទៅ​ជំនាញ​នៅក្នុង​ស្រុកនិងសម​ត្ត​កិច្ច​នៅក្នុង​មូលដ្ឋាន​ដោះស្រាយ​ជូន​ដោយ​សុំ​ឲ្យ​ការិយាល័យ​សុខាភិ​បាល​ស្រុក​ធ្វើ​កិច្ចការងារ​នេះ​ជាបន្ទាន់​​។ពាក់ព័ន្ធ​បញ្ហាគ្រឿងញៀ ន​នៅក្បែរ​សាលារៀន​លោក​បានស្នើ​ឲ្យ​សម​ត្ត​កិច្ច​មូលដ្ឋាន​ដែលមាន​នគរបាលនិង​អាវុធហត្ថ​ស្រុក​ចុះ​ធ្វើការ​ងារ​នេះដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រឿងញៀន​នៅក្បែរ​សាលា​និង​ក្នុងភូមិ​ឃុំរបស់ខ្លួន។នៅក្នុង​វេទិកា​នោះ​លោក​ប្រធាន​ក្រុម​ថ្នាក់ជាតិនិង​សហការី​ក៏បាន​ដោះស្រាយ​បញ្ជ​ប់​នូវ​បញ្ហា​និង​សំណូមពរ​របស់លោក​គ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ដោយមាន​ការ​ឯកភាព​និង​ទទួលយកដោយ​ការពេញចិត្ត​​។​

​ក្នុង​វេទិកា​នោះ​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ក៏បាន​លើក​ជា​សំណួរ​ពាក់ព័ន្ធ​ទីផ្សារការងារដែល​កំពុងមាន​តម្រូវការ​តើ​ពួកគេ​គួរ​សិក្សាលើ​មុខជំនាញ​ណាមួយ? ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ស្តើង សុខុម បានលើកឡើង​ថា​ទាំង​ជំនាញ​ខាង​វិទ្យាសាស្ត្រ​ពិតក៏​ដូច​មុខ​វិទ្យា​សង្គម​គឺ​វា​មានសារៈសំខាន់​ដូចគ្នា​មិនអាច​មាន​មួយ​ខ្វះ​មួយ​បាន​នោះទេ ដូចនេះ​ការចាប់យក​ជំនាញ​ណាមួយ​វា​ក៏​អាស្រ័យ​លើ​ការដែល​ខ្លួនឯង​មាន​សក្តានុពល និង ស្រឡាញ់​ពេញចិត្ត​ផងដែរព្រោះ​អាចធ្វើ​ឲ្យ​និស្សិត​រៀន​បាន​ពូកែ​និង​មាន​ការងារ​ល្អ​ទៅ​ថ្ងៃ​អនាគត​។

​នៅក្នុង​វេទិកា​នោះ​លោក ស្តើង សុខុម ក៏បាន​ជម្រាបជូន​សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូអំពី​ចក្ខុវិស័យ​នៃ​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជាដោយ​លោក​បានធ្វើការ​បញ្ចា​ក់ថា​៖ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​វិស័យ​អប់រំ​កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ ពិ សេសបញ្ហាគុណភាពនៃការសិក្សា ។ លោក​បន្តថា​នៅពេលនេះ​​យុវជន​របស់​យើង​បានដឹង​ពី​សារៈសំខាន់​នៃ​គុណភាពសិក្សាព្រោះ​វា​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​កំណើនបញ្ញានិងភាពប្រកួតប្រជែង​នៅក្នុង​ទីផ្សារការងារ​ទាំង​នៅក្នុង​ប្រទេសទាំង​នៅក្នុង​តំបន់និងពិភព លោក។យុវជនរបស់យើងមានលទ្ធភាពច្រើនក្នុងការជ្រើសរើសសាលាដើម្បីរៀនសូម្បីនៅក្នុងស្រុកកំចាយមានក៏មានសាកលវិទ្យាល័យដែលប្អូនៗអាចជ្រើសរើសបានដោយសេរី។រាជរដ្ឋាភិបាលបង្កលក្ខណៈកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋដោយបានខិតខំស្ថារ ហេដ្ឋារច នាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យក្នុងគោលបំណងតែមួយគឺការកសាងធន ធានមនុ ស្សមួយប្រកបដោយថាមភាព និង សុខភាពរឹងមាំ ។

​នៅក្នុង​វេទិកា​នោះ​ដែល​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​និង​សហការី​ក៏បាន​ផ្តល់នូវ​បទពិសោធន៍​និងមេរៀន​ល្អៗ​សម្រាប់​ការសិក្សា​និង​ការតស៊ូដើម្បី​ទទួលបាន​ជោគជ័យនៅ ក្នុងជីវិតនិងការងារ។ ​លោក​បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស​ទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែង​ដោ យខ្លួនឯង ហើយហានទទួលស្គាល់ការពិត នៅពេលដែល​ឃើញ​គេ​ខ្លាំង គេ​ល្អ ត្រូវខិតខំ​ធ្វើ​ឲ្យ​បានល្អ ឲ្យ​បាន​ខ្លាំង​ដូច​គេ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម