មេស​ស៊ី ពន្លះ​អាជ្ញាកណ្តាល និង​Copa Americ​ក្រោយ​ទទួល​កាត​ក្រហម​

822
ចែករម្លែក

​ក្រោយ​ជួប​ការខកចិត្ត​មួយទៀត​នៅ​ការប្រកួត​បាល់ទាត់​Copa América​កាលពី​ថ្ងៃ​សៅរ៍ កីឡាករ​ខ្សែប្រយុទ្ធ​អា​ហ្សង់​ទីន លោក ឡេ​អូណែ​ល មេស​ស៊ី បាន​បដិសេធ​មិន​បង្ហាញ​​មុខ​នៅ​ពី​ធី​ទទួល​មេដាយ ដើម្បី​ប្រឆាំង​ការសំរេច​របស់​អាជ្ញាក​ណ្តាលនិង​អំពើពុករលួយ ដោយ​អះអាង​ថា​ក្រុមកីឡា​អា​ហ្សង់​ទីន​មិន​ត្រូវបាន​គេ​ប្រព្រឹត្ត​មកលើ​អោយបាន​ត្រឹម​​ត្រូវ​ទេ​។​

​ក្រោយ​ប្រកួត​ចាញ់​២​ប្រកួត​ចុងក្រោយ មេស​ស៊ី បានបញ្ចប់​ការប្រកួត​ប្រចាំឆ្នាំ​របស់​ខ្លួន​ទាំង​កំបុត​ឆ្កុយ​ដោយសារតែ​ត្រូវ​បាន​បណ្តេញចេញ​ពី​តារាង​ប្រកួត​ក្រោយ​ទទួល​កាត​​ក្រហម​ក្នុង​ការប្រកួត​យក​តំណែង​លេខ​៣ រវាង​អា​ហ្សង់​ទីននិង​ឈី​លី​កាល​ពី​ថ្ងៃសៅរ៍​។​មេស​ស៊ី បាន​ទទួល​កាត​ក្រហម​ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្សែបំរើ​ឈី​លី ហ្ការី មេ​ដែល ។​

​ទីបំផុត អា​ហ្សង់​ទីន​បានឈ្នះ​២-១ តែ​មេស​ស៊ី​មិន​បាន​បង្ហាញខ្លួន​សំរាប់​ការទទួល​មេដាយ​ទេ ដើម្បី​ប្រឆាំង​នឹង​ការសំរេច​របស់​អាជ្ញាកណ្តាល​។​ក្រោយ​ការប្រកួត លោក​បាន​​ប្រើ​សម្តី​ខ្លាំងៗ​ដូចជា «​យើង​មិនគួរ​ចូលរួម​ក្នុង​អំពើ​ពុករលួយ​នេះ​សោះ​»​។​

​លោក​បាន​និយាយថា​«​មិន​មាន​ការគោរព​ចំពោះ​យើង​ក្នុងអំឡុង​ការប្រកួត​Copa América​នេះ​។​យើង​អាច​បាន​លទ្ធផល​ល្អ​ជាង​នេះ តែ​ពួកគេ​មិន​អនុញ្ញាត​អោយ​យើង​ធ្វើ​វា​​ដល់​ទីបញ្ចប់​។​អំពើពុករលួយ​និង​អាជ្ញាកណ្តាល​មិន​អនុញ្ញាត​អោយ​អ្នកគាំទ្រ​សប្បាយ​នឹង​បាល់ទាត់​។​នេះ​ជា​បាល់ទាត់​អន្តរាយ​»​។​

ឡេ​អូណែ​ល មេស​ស៊ី និង​ហ្ការី មេ​ដែល ប៉ះ​ទង្កិច​គ្នា នៅពេល​អាជ្ញាកណ្តាល​មកពី​ប៉ា​រ៉ា​ហ្កាយ លើក​កាត​ក្រហម​ពិន័យ​ទាំង​ពីរ​នាក់​ក្នុង​ការប្រកួត​Copa America​ដណ្តើម​តំណែង​​ទី​៣​កាលពី​ថ្ងៃ​សៅរ៍ នៅ​ប្រេ​ស៊ីល​

​តាមពិត មេស​ស៊ី បាន​និយាយ​តវ៉ា​ម្តង​ហើយ​ប្រឆាំង​នឹង​អាជ្ញាកណ្តាល ក្រោយ​អា​ហ្សង់​ទីន ចាញ់​ប្រេ​ស៊ីល ក្នង​ការប្រកួត​Copa América វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​។​

​បើ​តាម​ខ្សែប្រយុទ្ធ​រូបនេះ លោក​រំពឹង​ថា ប្រេ​ស៊ីល​នឹង​ឈ្នះ​ប៉េ​រូ​ក្នុង​ការប្រកួត​នា​ថ្ងៃអាទិត្យ​ទី​៧​កក្កដា​នេះ ដោយសារ​វា​ត្រូវ​បាន​កំណត់ទុក​មុន​ដើម្បី​អោយ​ម្ចាស់ផ្ទះ​ទទួលបាន​ជ័យ​​ជម្នះ​។​

​នៅពេល​ត្រូវ​បាន​សួរថា តើ​លោក​ខ្លាច​ត្រូវ​គេ​បញ្ឈរជើង​ដោយសារតែ​ប្រើ​សម្តី​ចោទប្រកាន់​នេះ​ទេ លោក​មេស​ស៊ី បាន​និយាយថា​«​ការពិត​ត្រូវតែ​និយាយ​»៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ