ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​គេហទំព័រ​ដើម​រាំង រងរបួស​ធ្ងន់ ដោយសារ​ក្រឡាប់​ឡាន​នៅ​មណ្ឌលគិរី​

1448
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ​
​មណ្ឌលគិរី​:
ប្រធាន​ផ្នែក​ព័ត៌មាន​អន្តរជាតិ នៃ​គេហទំព័រ​ដើម​រាំង ម្នាក់​បាន​រង​នូវ​របួស​ធ្ងន់ធ្ងរ កំពុងស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ គ្រា​ដែល​ជួប​នូវ​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​សេចក្តី​រាយ​ការ​ពី​ចាងហ្វាង​គេហទំព័រ​ដើម​រាំង លោក ចាន់ ថន បានឱ្យដឹងថា ក្រុមគ្រួសារ​គេហទំព័រ ដើម​រាំង កំពុងមាន​ទុក្ខ​ជា​ទម្ងន់​ក្រោយ​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ជាច្រើន​ត្រឡប់ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​០៧​កក្កដា​ឆ្នាំ​២០១៩​។ ដោយបាន​បណ្ដាល​ឲ្យ​លោក សុវណ្ណ ចាន់​រី ប្រធាន​ផ្នែក​ព័ត៌មាន អន្តរជាតិ នៃ​គេហទំព័រ ដើម​រាំង រងរបួស​ជា​ទម្ងន់​សង្ឃឹម​តិច​។​

​លោក​ចាន់ថន បញ្ជាក់ថា ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ប្រភេទ​បា​ឡែ​ន ជាច្រើន​ត្រឡប់​នោះ​រង របួសធ្ងន់​២​នាក់ ស្រាល​៣​នាក់ ក្នុងពេលដែល​ពួកគេ​ទៅ​ចូលរួម​កម្មវិធី​មួយ​នៅ​ស្រុក​កោះ​ញែក និង​ពុំ​ស្គាល​ស្ថានភាព​ផ្លូវ​ច្បាស់លាស់​ផង​នោះ​៕