ស្ងាត់ៗ​តារា​ល្បី​ពីរ​ដួង​នេះ​ក្លាយ​អ្នកតំណាង​ផលិតផល​ល្បី​ឱ្យ​ក្រុមហ៊ុន​ធំ​មួយ​

719
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​រាង​ស្រ​ឡូ​ន លោក គន់ រៀម​រតនៈ ហៅ “​ចែ​រ៉ូ​ហ្សា​” បាន​ចាប់​ដៃគូជាមួយ តារា​ស្រី​រូប​ស្អាត កញ្ញា​ឌី​លីកា ​ដែល​ទស្សនិកជន​ភាគច្រើន​ស្គាល់​កញ្ញា ជា Miss Grand Cambodia ឆ្នាំ​២០១៨​ ធ្វើជា​តំណាង​ផលិតផល​សាប៊ូ​ដុស​ខ្លួន និង​ថែបំប៉ន សក់​ម៉ាក Huapusi ជា​លើកទីមួយ​រួមគ្នា​។​

​កាលពី​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០១៩ ចែ​រ៉ូ​ហ្សា បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​១​ដែល មាន​ផលិតផល​ប្រេនៗ​បែបនេះ​ជ្រើស​លោក និង ឌី លីកា ធ្វើជា​តំណាង​ផ្សព្វផ្សាយ ជឿជាក់ថា​ក្រុមហ៊ុន​នឹង​បន្ត​កុងត្រា​នៅ​ឆ្នាំ​ទី​២​នោះ​ផង​។​លោក​និង​កញ្ញា​ឌី​លីកា​នឹងត្រូវ​ទទួលភារៈ​ថត​ប​ង្ហា​ញ​ផលិតផល​និង​ធ្វើ​សកម្មភាព​ច្រើន​ទៀត​នៅក្នុង​មួយឆ្នាំ​នេះ​៕ ដោយ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម