ក្លិប PSG ចង់បាន​កីឡាករ ម៉ា​លកំ ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា​

590
ចែករម្លែក

​ក្លិប Paris Saint Germain អន្ទះសា​ចង់បាន អៀន ម៉ា​លកំ (Iand Malcom)​និង​ប្រា​ក់មួយ ចំនួន​ទៀត ប្រសិនបើ​ក្លិប បា​សេ​ឡូ​ណា (Barcelona) ដាក់សំណើ​ផ្ទេរ​ផ្លូវការ​សម្រាប់ កីឡាករ នី​ម៉ា (Neymar) ។​
​ ​
តាម​ព័ត៌មាន​ថា នី​ម៉ា ចង់​វិលត្រឡប់​ទៅ​ចូលរួម​ជាមួយ​ពហុ​កីឡដ្ឋាន Nou Camp វិញ បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​នេះ​បាន​ពីរ​ឆ្នាំ​ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ ២០០​លាន​ផោន​។​
​ ​
ម៉ា​លកំ ដែល​ផ្ទេរ​ពី​ក្រុម ប៊រ​ដូ​(Bordeaux) មក​ចូលរួម​ជាមួយ​ក្រុម​បា​សេ​ឡូ​ណា កាលពី រដូវក្តៅ​ឆ្នាំមុន​នោះ ខកខាន​មិនបាន​បង្ហាញ​មុខជា​ប្រចាំ​ក្រោម​ការដឹកនាំ​របស់លោក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ហើយ​នៅពេលនេះ អាច​នឹង​រក​ច្រកចេញ​។ អំឡុង​លេង​នៅ​អេ​ស្ប៉ា​ញ ម៉ា​លកំ បានបង្ហាញ​មុខ​២៤​លើក ដោយ​រកបាន​៤​គ្រាប់ និង​លើក​ពាន​ក្របខណ្ឌ La Liga នាពេល​ថ្មីៗ​ផងដែរ​។​

​កីឡាករ​ប្រេ​ស៊ី​លវ័យ​២២​ឆ្នាំ​រូបនេះ​នឹងធ្វើ​ដំណើរ​ត្រឡប់​ទៅលេង​នៅ​ក្របខណ្ឌ Ligue 1 ទី​ដែល​ខ្លួន​បាន​បង្ហាញមុខ​លើកដំបូង​ជាមួយ​ក្រុម ប៊រ​ដូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម