ជនជាតិ​កូរ៉េ​ម្នាក់​ដេកស្លាប់​ក្នុង​ផ្ទះជួល សមត្ថកិច្ច​សន្និដ្ឋានថា ស្លាប់​ដោយសារ​ជំងឺ​

648
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ ជនជាតិ​កូរ៉េ​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​ផ្ទះជួល និង​ត្រូវបាន​នគរបាល​ចុះ​ស្រាវជ្រាវ​រក​ការពិត​នៃ​ការស្លាប់​ភ្លាមៗ​។​សព​ត្រូវគេ​ប្រទះឃើញ​នៅ​ម៉ោង​៣​:​៥៥​នាទី​ថ្ងៃទី​៧​ខែកក្កដា​នេះ ស្ថិតក្នុង​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ លោក​កាន់ ពេញ នា​ល្ងាច​ថ្ងៃទី​៧ កក្កដា​នេះ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​និង​៥៥ នាទី ថ្ងៃទី​៧​ខែកក្កដា នៅ​ចំណុច ដីចម្ការចម្ងាយ​ពី​ផ្លូវបំបែក ប៊ូ​ស្រា​ប្រមាណ​២​ពាន់​ម៉ែត្រ​ឆ្ពោះទៅ​ស្រុក​ពេ​ជ្រា​ដា និង​ចុះ​ពី​ផ្លូវ​ប្រមាណ ៣​រយ ម៉ែត្រ ដោយ​ស្ថិតនៅ​ក្នុងភូមិ​ពូ​លូ​ង កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់រម​នា ដោយ​សហការ​កម្លាំង​ជាមួយការិយាល័យ​បច្ចេកទេស នៃ​ការិយាល័យ​ជនបរទេស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ៅ​គឹម​សេង នាយរង​ការិយាល័យ​ក​ណ្ដា​ល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យ​សាកសព​ជនជាតិ​កូរ៉េ​ម្នាក់ ឈ្មោះ​កាំ​ង ជូ​សូ អាយុ​៦០​ឆ្នាំ ​កាន់​លិខិតឆ្លងដែន​លេខ​M 34 84 76 47 ប្រទេស​កូរ៉េ​។​

​លោក​អធិការនគរបាល​ក្រុង​បន្តទៀតថា ស្ថានភាព​នៃ​សព មាន​ភាពស្គម​ស្គាំង ជើង​ទាំងសងខាងហើម​ត្រឹម​ជង្គង់​ដល់​ចុងជើង ប្រអប់ជើង​ទាំងពីរ​មាន​ស្នាមដំបៅ​រលួយ និង​ក្រោយ​ពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ជូន​មិត្ត​ភ័​ក្តិ​ឈ្មោះ​លី សាន​ជូ ភេទ​ប្រុស ជា​ជនជាតិ​កូរ៉េ​ដូចគ្នា ដើម្បី​ចាត់ចែងធ្វើបុណ្យ​តាម​ប្រពៃណី​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម