ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​ដោយ​បើករថយន្ត​លឿន​ហួសកំណត់​ ដល់​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់ ក្រឡាប់​ខ្លួនឯង

506
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នា​ក់បាន​ស្លា​ប់ភ្លាមៗ​នៅនឹងកន្លែង​និង​អ្នករួមដំណើរ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ដោយសារតែ​ការបើក​រថយន្ត​១​គ្រឿង​ម៉ាក​នី​សាន់​ក្នុង​ល្បឿន​លឿន​ហួសកំណត់​ ពេលមកដល់​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់ ក៏​ក្រឡាប់​ខ្លួនឯង​ជាច្រើន​ត្រឡប់​ កាលពី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ​ខែកក្កដា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​មុខ​រោងចក្រ​ចិន​ភូមិ​តា​គ្រក់​​ឃុំ​ត្រែង​ស្រុក​រតនមណ្ឌល។​

លោក ​សន និល​ អធិការនគរបាល​ស្រុក​រតនមណ្ឌល​បាន​ឲ្យ​ដឹងថា​អ្នកស្លាប់​មានឈ្មោះ​ភ័​ណ្ឌ ផល ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​រស់នៅ​ភូមិ​ប៉ា​ហ៊ី ​សង្កាត់​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​មានឈ្មោះ​ខ្លី​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​រស់នៅ​ភូមិ​ជី​ប៉ាង​ជើង​សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​មន្ទីរ​ពេទ្យ​ប៉ៃលិន​ដើម្បី​សង្គ្រោះ​។​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ជាមួយគ្នា ដោយ​ធ្វើដំណើរ​ពី​ប៉ៃលិន​ឆ្ពោះទៅ​ទី​រួម​ខេត្តបាត់ដំបង​។​

លោក​អធិការ​បាន​បញ្ជាក់ថា​ មុនពេល​កើត​ហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​នីសា​ន់ ​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាក​លេខ​2F-2489 បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​។​ លុះ​មកដល់​​ផ្លូវ​កោង​ជាន់​ហ្វ្រាំង​មិន​សុី​ទើប​បណ្តាល​ឲ្យ​ធ្លាក់​​ទៅក្នុង​ប្រឡាយ​​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​បីបួន​ត្រឡប់ ​ហើយ​អ្នកបើក​បរបាន​ស្លាប់​ និង​អ្នករួមដំណើរ​បាន​រង​របួសធ្ងន់​នៅនឹងកន្លែង​។

​ក្រោយពេល​វាស់វែង​រួច​​ សាកសព​ត្រូវ​ប្រគល់ឱ្យ​ក្រុម​គ្រួ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​អ្នក​រ​បូស​ត្រូវបាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​ដោយឡែក​រថយន្ត​ត្រូវបាន​ប៉ូលិស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជា​បណ្តោះអាសន្ន​ រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ​៕B/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម