២៩​នាក់​ស្លាប់​ដោយ​រថយន្តក្រុង​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ​នៅ​ឥណ្ឌា​

694
ចែករម្លែក

​រថយន្ត​ក្រុង​មួយ​ដែល​ដឹក​មនុស្ស​ប្រមាណ​៥០​នាក់ ពី​ក្រុង​ឡាក់​ណាវ ទៅ​កាន់​ក្រុង​ញូ​វ ដេល្លី បាន​ក្រឡាប់​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ ​ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​ និង​បាន​ធា្ល​ក់​ចូល​ប្រឡាយ​​ទឹក​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​។​

​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក មនុស្ស​យ៉ាង​តិច​២៩​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ និង​ជា​ច្រើន​នាក់​ទៀត​រងរបួស​។​

​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ត្រូវបាន​ធ្វើឡើង​នៅ​កន្លែងកើតហេតុ​។​

​បើ​តាម​សារព័ត៌មាន​News18 អ្នក​បើក​បរបាន​បាត់បង់​ម្ចាស់ការ​ក្នុង​ការគ្រប់គ្រង​រថយន្ត​ដឹក​អ្នកដំណើរ​នេះ មុន​ពេល​វា​បុក​របាំង​ផ្លូវ​ហាយវ៉េ​និង​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​​ទឹក​នៅ​ក្រោម​ផ្លូវ​៕​ដោយ​៖​វាសនា​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ