ពលរដ្ឋ​ភូមិ​១​និង​ភូមិ​ចក​សង្កាត់​ព្រះ​ពន្លា​រីករាយ​ពេល​ទទួលបាន​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​,​សុំ​ភ្លើងគោម​បំភ្លឺ​ផ្លូវ​ដែរ​

455
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រះ​ពន្លា ពិសេស​នៅក្នុង​ភូមិ​១​និង​ភូមិ​ចក ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បាន​សប្បាយចិត្ត​ និង​សូម​ថ្លែងអំណរគុណ​ដោយ​ទទួល​បានទទួល​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ មាន​ប្រវែង​១,០៧០​ម៉ែត្រ​ទ​ទឺង​៤​ម៉ែត្ រ​ជា​ចំណងដៃ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន សមាជិកសភា​មណ្ឌល​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង លោក ស្រី​ម៉ៅ ម៉ា​ល័យ ។​

ផ្លូវ​នោះ​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៦​ខែកក្កដា ក្រោម​អធិបតី​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​មានការ​ចូលរួម​ពី​ប្រធាន អនុប្រធាន​មន្ទីរ លោក​ហុ​ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ យុវជន​រាប់រយ​នាក់ ។​

លោក អ៊ុ រាត្រី បាន​មានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងសំណូមពរ របស់អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទាំង​២ ក៏ដូចជា​ក្នុង​សង្កាត់​ព្រះ​ពន្លា​ទាំងមូល និង​ក៏​ជា​ទស្សន​:​វិស័យ​ក្នុង​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ ផែនការ​៣​ឆ្នាំ​រំកិល​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​និង​លោកជំទាវ​បានផ្តល់​អោយមាន​ការជួយ​ស្ថាបនា​ផ្លូវ​១​ខ្សែ​ដែលមាន​ប្រវែង​១,០៧០​ម៉ែត្រ​ទ​ទឺង​៤​ម៉ែត​នេះ ដើម្បី ឲ្យ ប្រជាពលរដ្ឋ ងាយស្រួល ធ្វើ ដំណើរ​និង​ប្រកប​របរ​រក​សុ​ី ក៏ដូចជា​លើកកម្ពស់​គុណ​វុ​ឌ្ឍីជីវិត ក៏ដូចជាសិស្សនុសិស្សធ្វើដំណើរ ទៅកាន់សាលារៀន​ផងដែរ។​

ប្រជា​ពល រដ្ឋ​ជា​អ្នកទទួលផល​ក៏ដូចជា​លោក​មេភូមិ ទាំង​២ និង​លោក​ចៅសង្កាត់​ព្រះ​ពន្លា​បាន​សប្បាយ​រិ​ករាយ​និង​សូម​ថ្លែងអំណរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​និង​លោកស្រី​ពិសេស​គឺ​រាជរដ្ឋាភិបាល​ដែល បាន កសាង​ផ្លូវ​បេតុង​ផ្តល់ ជូន​ពួកគាត់​។​

ទន្ទឹមនឹងនេះ ពួកគាត់​ក៏​សំណូមពរ​បន្ថែម​ដល់​អាជ្ញាធរខេត្ត​និង​ក្រុង​ ដើម្បី​ពិនិត្យ​លទ្ធភាព​ដាក់​បង្គោល​ភ្លើងគោម​បំភ្លឺ​ផ្លូវ​អោយ​ដូច​នៅ​ភូមិ​ព្រៃ​ឬ​ស្សី​ និង​ភូមិ​ព្រះ​ពន្លា​ដែរ។​

នៅ​ចុងក្រោយ លោក អ៊ុ រាត្រី ក៏បាន​ថ្លែងអំណរគុណ​បងប្អូន​ប្រជាពលរដ្ឋ​វិញ ដែល​បាន​នឹង​បន្ត​គាំទ្រ ជឿជាក់​ដល់​គោលនយោបាយ​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ដោយឡែក​អរគុណ​បងប្អូន​ទទួលផល​ ដែល​បាន​សម្របសម្រួល​ផលប៉ះពាល់​លើ​គម្រោង​ស្ថាបនា​ផ្លូវ​នេះ​។​

លោក​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ ដែល​ទទួលបាន​ផ្លូវ​ចាក់​បេតុង​ថ្មី​ហើយ ​ត្រូវ​ចេះ​ជួយ​ថែរក្សា​ការពារ​ និង​ប្រើប្រាស​ទាញ​ផលប្រយោជន៍​ឲ្យ​បាន​គង់​វង់​យូរអង្វែង​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម